ព័ត៌មានជាតិ

ការពិត ៩ យ៉ាង​ដែល​អ្នក​មិន​គួរ​បំបៅ​ដោះ​កូន

ទឹក​ដោះ​ម្តាយគឺ​ជា​ប្រភព​នៃ​អាហារ​រូប​ត្ថម្ភ​ដ៏ល្អ​បំផុត សម្រាប់​ការ​រីក​លូត​លាស់របស់​កុមារ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​អ្នក​មិន​គួរ​បំបៅ​ដោះ​កូននោះ​ទេ ព្រោះ​វា​អាច​គំរោម​គំហែង​ដល់​សុខ​ភាព​ទារក។
ម្តាយប្រើថ្នាំ
នៅពេលដែលម្តាយមានរោគសញ្ញាដូច​ជា គ្រុន​ក្តៅ ឬផ្តា​សាយ គឺ​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល ប៉ុន្តែអ្នក​មិន​គួរ​បំបៅ​ដោះ​កូន​នោះ​ឡើយ។

ម្តាយមានជំងឺរបេងសួត
ជាពិសេសក្នុងអំឡុងពេលមានការអភិវឌ្ឍជំងឺ អ្នក​ជា​ម្តាយ​មិន​គួរ​នៅថែ​រក្សា ឬបំបោះ​ដោះ​កូន​នោះ​ទេ។ ប្រសិន​បើ​មិន​ជៀស​វាង​កត្តា​ទាំង​ពីរនេះ​ទេ វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​កុមារ។

អ្នកម្តាយមានជំងឺបេះដូង ឬទឹកនោមផ្អែម
ពេលដែលម្តាយមានជំងឺបេះដូង, តំរង​នោម, ទឹក​នោម​ផ្អែម ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ដំបូល​ន្មាន ថា​តើ​ត្រូវ បំបៅ​ដោះ​កូន​ដោយ​របៀប​ណា? ជា​ធម្មតា​ម្តាយ​មិន​គួរ​បំបៅ​ដោះ​កូន​នោះ​ទេ គួរ​តែ​រក​វិធី​ផ្សេង​ដើម្បី​បំបៅ​ដោះ​កូន​វិញ​ប្រសើរ​ជាង។

អ្នកម្តាយមានជំងឺឆ្កួតជ្រូក
នៅពេលដែលមានការបំបៅដោះកូនក្នុងអំឡុង​ពេល មាន​ជំងឺ​ឆ្កួត​ជ្រូក អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ លើស​ពីនេះ​ទៅ​ទៀត នៅ​ក្នុង​ទឹក​ដោះ​របស់​ម្តាយ​មាន​សារ​ធាតុ​ដូច​ជា Luminal, Vilium, សូដ្យូម Phenytion …អាចប​ណ្តោល​ឲ្យ​ប្រតិ​កម្មអ​វិជ្ជមាន​ដល់​កុមារ។

អ្នកម្តាយមានជំងឺរលាកថ្លើម
ជំងឺមួយប្រភេទនេះអាចឆ្លងទៅកុមារបាន តាម​រយៈ​ការបំ​បៅ​ដោះ។ ដូច្នេះ​ហើយ​អ្នក​ម្តាយ​គ្រប់​រូប​គួរ​តែ​ផ្អាក​ការ​បំ​បៅ​ដោះ​កូន​នៅ​ពេល​នេះ​ដើម្បី ជៀស​វាង​ផល​ប៉ះ​ពា​ល់​ដល់​សុខ​ភាព​កុមារ។

ម្តាយមានផ្ទុកមេរោគអេដស៍
គណកម្មការជាតិស្តីអំពីជំងឺអេដស៍ និងការពារនៃការ​រំលោភ​គ្រឿង​ញៀន, អំពើ​ពេស្យា​កម្ម បាន​ផ្តល់​អនុសាសន៍​ថា មិន​គួរ​ប្រើ​វិធី​បំបៅ​ដោះ ដើម្បីចិញ្ចឹម​បី​បាច់​កូន​នោះ​ទេ។ បើ​យោង​តាម​អ្នក​ជំនាញ​បាន​បន្ថែម​ថា ក្រៅពីការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ស្ត្រី​គ្រប់​រូប​អាច​ចិញ្ចឹម​កូន​ដោយ​ប្រើ ទឹក​ដោះ​គោ, ទឹកផ្លែ​ឈើ, ម្សៅសម្រាប់​ទារក ឬបបរ។ ការ​បំបៅ​ទឹក​ដោះ​គោ​ជំនួស គឺ​ជា​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រុង ក្នុង​ការ​ដោះ​ស្រាយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគអេដស៍ ពីម្តាយ​ទៅ​កូន។

ម្តាយដែលមានជំងឺដំបៅក្បាលសុដន់
អ្នកម្តាយដែលមានរោគសញ្ញានៃការ រលាក​សុដន់ បង្ហាញ​ថា​មាន​ជំងឺដំ​បៅក្បាល​សុដន់ ពួក​គេ​គួរ​តែបញ្ឍប់​ការ​បំបៅ​ដោះ​កូន។

ប៉ះពាល់ទៅនឹងសារធាតុគីមី ឬថ្នាកសំលាប់សត្វល្អិត
ការប៉ះពាល់សារធតុគីមីអាចធ្វើឲ្យទឹកដោះ​អ្នក​ម្តាយ​មាន​សារ​ធាតុ​ពុល ហើយ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កុមារ​នៅ​ពេល​ដែល​ធ្វើ​ការ​បំបៅ។ កត្តា​ដែល​ល្អ​បំផុត​អ្នក​មិន​គួរ​ធ្វើ​អ្វី​ដែល​ពា​ក់​ជា​មួយ​នឹង​ថ្នាំពុល ហើយ​នៅ​ឲ្យឆ្ងាយ​ពី​បរិស្ថាន​ដែល​កំពុង​តែ​ទទួល​រងនូវ​ការ​បំពុល។

បន្ទាប់ពីការហាត់ប្រាណ
ក្នុងអំឡុងពេលនៃការធ្វើចលនា រាងកាយរបស់អ្នកផលិតអាស៊ីត Lactic និង​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង់​អាហារ​តិច​តួច។ បើ​យោង​តាម​ការ​ធ្វើ​តេស្ត​ទូ​ទៅ​នៅ​ក្នុង​របប​នៃ​ការ​ហាត់​ប្រាណ កម្រិត​មធ្យម រាង​កាយ​នៅ​តែ​ផលិត​ទឹក​អា​ស៊ីត។ ដូច្នេះ​មុន​ពេល​អ្នក​ម្តាយ​បំបៅ​ដោះ​កូន​ត្រូវ​កំណត់​ពេល​ធ្វើ​លំហាត់​ប្រាណ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​មុន​សិន៕
13971037931

មតិយោបល់