ព័ត៌មានជាតិ

ការ​និយាយ​ទូ​រស័ព្ទ​ច្រើន​ពេក​ អាច​ប៉ះពាល់​ដល់​សុខ​ភាព​ប្រដាប់ភេទ​

ការសិក្សាថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រអេហ្ស៊ីប បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទចល័ត​ច្រើន​ជាង ៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ បណ្តោល​ឲ្យ​បុរស​ភាគ​ច្រើន​មាន​ជំងឺ​ងាប់​លឹង្គ។
ដើម្បី​បន្ថែម​ទៅ​លើ​ការ​សន្និដ្ឋាន​នេះ អ្នក​ជំនាញ​បាន​ជ្រើស​រើស និង​សិក្សា​ជា​មួយ​នឹង​បុរស ៣០ នាក់ ជា​ពិសេស​ពួក​គេ​ត្រូវ​បែង​ចែក​ជា ២ ក្រុម។ ក្រុម A មាន​បុរស ២០ នាក់ ការ​ពិសោធន៍​នៅ​ក្នុង​រយៈ​ពេល ៦ ខែ​ឃើញ​ថា បុរស​ទាំង​នោះ​ទទួល​រង​នូវ​សញ្ញា​មាន​ជំងឺ​ងាប់​លិង្គ។ ចំណែក​ឯក្រុម B មាន​បុរស ១០ នាក់ មិន​មាន​មុខ​សញ្ញា​នៃ​ជំងឺ​នេះ​ទេ បន្ទាប់​ពីការ​ពិសោធន៍​ចប់។ លើស​ពី​នេះទៅទៀត​អ្នក​ជំនាញ ក៏​បាន​សំគាល់ ទៅ​លើ​អ្នក​ចូល​រួម​ស្រាវ​ជ្រាវ មាន​ភាព​ខុស​គ្នា​ខ្លាំង​ទៅ​លើ វ័យ, ទម្ងន់, កម្ពស់, ទម្លាប់​នៃ​ការ​ជក់​បារី, អ័រម៉ូន Testosterone ក្នុង​ឈាម និង​រយៈ​ពេល​នៃការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​របស់​ពួកគេ​។

ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​សួរ​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​បញ្ចប់ការ​ធ្វើស្តេស សុខភាព​ផ្លូវ​ភេទ និង​ការ​វាយ​តម្លៃឃើញ​ថា បុរស ៣០ នាក់ ឆ្លើយ​តប​ទៅ​នឹង​ការ​ស្ទង់​មតិ​អំពី​ទម្លាប់​នៃ​ការ​ប្រើ​ទូរស័ព្ទ​ដៃរ​បស់​ពួក​គេ​នោះ។
លទ្ធផល​បាន​បង្ហាញ​ថា​ក្រុម A ដែល​មាន​ជំងឹងាប់លិង្គ​ ដោយពួក​គេ​តែង​​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ៤.៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ទន្ទឹម​នឹង​នេះផង​ដែរ​ចំនួន​បុរស​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម B មាន​សុខភា​ព​ល្អ ព្រោះ​ពួក​គេ​ប្រើ​ទូរស័ព្ទ ១.៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកសិក្សា Badereddin Mohamad បាននិយាយថា ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា មាន​ការ​ផ្សារ​ភ្ជាប់​រវាង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត និង​ជំងឺងាប់​លិង្គ កក្តា​ទាំង​នេះ​អាច​សនិដ្ឋាន​បាន​ថា ការ​ប្រើ​ទូរស័ព្ទ​ដៃ​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខ​ភាព​បុរស ជា​ពិសេស​អាអូន​តូច​បុរស ដំណើរ​ការ​ខុស​ប្រក្រតី។

កាលពីមុនមានការសិក្សាច្រើនបង្ហាញពីផលប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត ទៅ​លើ​គុណ​ភាព​ទឹក​កាម​ចំពោះ​បុរស។ ដូច្នោះ​ហើយ​មាន​គុណ​ភាណ​មេជីវិត​ឈ្មោល​ត្រូវ​ថយ​ចុះ ឬ​មាន​ចំនួន​តិច។ អ្នក​ជំនាញ​បាន​ធ្វើ​ស្តេត​ទៅ​លើ​មនុស្ស ៣០ នាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ក្នុង​ចំណោម​ពួក​គេមាន​ចំនួន​អាគុយ​ម៉ង់​ជា​ច្រើន​បាន​កើន​ឡើង៕
phone-call

មតិយោបល់