ព័ត៌មានជាតិ

​Update៖ រថយន្តក្រុងដឹកបុគ្គលិកក្រុមហ៊ុនវេលុយ «ទ្រូម៉ាន់នី» ក្រទ្បាប់បណ្ដាលមានអ្នករងរបួស…

កោះកុង: សមត្ថកិច្ចបានប្រាប់ Post News ថា រថយន្តក្រុងដឹកបុគ្គលិកក្រុមហ៊ុនវេលុយ «ទ្រូម៉ាន់នី» ចំនួន ៤៤នាក់ (Truemoney) ធ្វើដំណើរកម្សាន្តទៅកាន់តាតៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រទ្បាប់បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៥ នាក់ ។

ករណីនេះ កើតទ្បើងនៅវេលាម៉ោង ១ និង៣៨ នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ចន្លោះគីទ្បូម៉ែត្រលេខ ១៣០-១៣១ ម្ដុំចំណុចចំណោតត្រើយខាងកើតស្ពានតាតៃ ស្ថិតភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

រថយន្តក្រុងដែលជួបគ្រោះថ្នាក់នោះ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6354 ធ្វើដំណើរពីភ្នំពេញទៅកោះកុង។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដោយសារដាច់ហ្វ្រាំង ណាមួយផ្លូវកំពុងស្ថិតស្ថានភាពជួសជុល។ ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់