ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែល​ Heidi Klum អាក្រាត​ល្វែងលើ​ ជាមួយនឹងមិត្តប្រុស​នៅឆ្នេរ​ម៉ិកស៊ិក​

ទំព័រ​កម្សាន្តបរទេសមួយ បានចុះផ្សាយ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៤ នេះ បាន​ឲ្យដឹងថា តារាម៉ូដែល ហេឌីក្លូន (Heidi Klum ) បានបង្ហាញវត្តមាន​នៅឆ្នេរសមុទ្រនៅម៉ិចស៊ិក ​ដោយ​សកម្មភាព អាក្រាត​ល្វែងលើ ជាមួយនឹងមិត្តប្រុស ឈ្មោះ Vito Schnabel ។​

តារាម៉ូដែលសញ្ជាតិអាល្លឺម៉ង់បច្ចុប្បន្ន​នេះ មានវ័យ ៤០ ឆ្នាំ បានបង្ហាញ​សកម្មភាពមួយដ៏ទាក់ទាញ ​ដោយល្វែងលើ​អាក្រាត និង ល្វែងក្រោម ឈុតប៊ីគីនី​ ដែល​ធ្វើ​ឲ្យ អ្នកគាំទ្រ​ចាប់អារម្មណ៍ ។​
សម្រាប់មិត្តប្រុសរបស់នាង Heidi Klum លោក Vito Schnabel មានវ័យ ២៧ ឆ្នាំ ​ ដែល​ជាកូនសិល្បៈករ​ដ៏ល្បី និងជា​អ្នកផលិតកុន លោក Julian Schnabel ៕​
2014-04-20_112207
2014-04-20_112228

heidi-klum-body

មតិយោបល់