ព័ត៌មានជាតិ

រំឭកគ្រាប់បាល់ហ៊ែកទ្រីក ដែល Luis Suárez លុត ចាបលឿង Norwich City

អង់គ្លេស៖មុននឹង​ឈានដល់ការទស្សនា ផ្សាយបន្តផ្ទាល់ ​រវាង​ក្លិបបាល់ទាត់ ហង្សក្រហម Liverpool ធ្វើដំណើរទៅកាន់ទឹកដី Norwich City នៅរាត្រីនេះ វេលាម៉ោង ៦ និង ០០ នាទី សូម​ងាកទៅមើល ប្រវត្តិប្រកួត រវាងក្លិបនេះ​ កាលពីឆ្នាំ ២០១៣ កន្លងមក​។
Luis-Suarez_GI_2455390b
កាលពីហង្សក្រហម ទទួលភ្ញៀវ ចាបលឿង Norwich City កាលពីថ្ងៃ​ ៤ ខែ ១២ ឆ្នាំ ២០១៣ ក្នុងក្របខណ្ឌ Premier League ដូចគ្នា កីឡាករ Luis Suárez បានធ្វើ​ឲ្យចាបលឿង ស្ពឹកមុខ​យ៉ាងខ្លាំង ដោយបំបែកគ្រាប់បាល់ហ៊ែកទ្រីក និងបូករួមទាំងមិត្តរួមក្រុម រកបន្ថែមទៀតនោះ គឺឈ្នះក្នុងលទ្ធផល ៥ – ១ ។
បើធៀបជើង​សម្រាប់រាត្រីនេះ និង ឆ្នាំ កន្លងទៅ វាមិនខុសគ្នានោះទេ ព្រោះថាកីឡាករដែល​ធ្លាប់លេង ​​ក៏នៅមានវត្តមាននៅឡើយ តែខុសប្លែកត្រង់ថា ទឹកដីតែប៉ុណ្ណោះ ។ បើទោះបីជាយ៉ាងនេះក្តី ហង្សក្រហម ត្រូវបានរំពឹងថា នឹង​ឈ្នះដូចគ្នា នៅរាត្រីនេះ ដោយ​លទ្ធផល ប្រហាក់ប្រហែលនិងឆ្នាំទៅ ផងដែរ ។ ដូចនេះ ដំណឹង សូមព្យាករណ៍ទុកមុនថា ហង្សក្រហម លុត ចាបលឿង ក្នុងលទ្ធផល ៣ – ១ ៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់