អង់គ្លេស៖អ្នកចាត់ការទូទៅក្លិប បិសាចក្រហម Louis van Gaal បានបញ្ជាក់ថា គាត់នឹងឲ្យកីឡាករវ័យក្មេងរបស់គាត់ លេងនៅចុងសប្តាហ៍នេះ ពេលប៉ះ ជាមួយនឹង West Ham ខណៈដែលគាត់កំពុងជួបវិបត្តិការពារ ។
កីឡាករបិសាចក្រហម មានមិនតិចជាង ៩ នាក់នោះទេ ដែលកំពុងទទួលការព្យាបាល ប៉ុន្តែ Tyler Blackett ដែលជាកីឡាករវ័យក្មេងដ៏ល្អ ទទួលបានកាតក្រហម ក្នុងអំឡុងពេលជួប Leicester City ដោយត្រូវព្យួរលេង កំពុងធ្វើឲ្យ Van Gaal ឈឺក្បាលដើម្បីចុចឈ្មោះខ្សែការពារថ្មី ទទួលភ្ញៀវ West Ham នៅថ្ងៃសៅរ៍នេះ ។ សម្រាប់ Marcos Rojo ខ្សែការពារចំណូលថ្មី នៅតែបង្ហាញខ្លួនលេងនៅលើទីលានបិសាចក្រហមដដែល ។
លោក Van Gaal បាននិយាយថា “នៅពេលដែលយើង មានកីឡាករ ៩ នាក់របួស និងម្នាក់ត្រូវបានព្យួរលេង នោះ កីឡាករវ័យក្មេងក្នុងក្លិប នឹងមានឱកាសលេង សម្រាប់ចុងសប្តាហ៍នេះ។ ខ្ញុំកំពុងជួបការលំបាកជាច្រើន លើខ្សែការពារនេះ តែនឹងរកវិធីផ្សេងគ្នា ដើម្បីប្រឈមមុខនឹងភាពលំបាកនេះ បើមិនធ្វើឲ្យខ្លួនយល់ដឹងខ្ពស់ទេ អ្នកនឹងមិនអាចលេងល្បែងបានឡើយ ” ។
ព័ត៌មានជាតិ
មតិយោបល់