ព័ត៌មានជាតិ

កាំភ្លើងធំ និង ហង្ស​ក្រហម គេមិនព្រួយ តែព្រួយ បិសាចក្រហម ​

អង់គ្លេស​៖ក្នុងក្របខណ្ឌ Premier League នៅរាត្រីនេះ ក្រៅពី ក្លិប ហង្សក្រហម នៅមានក្លិបជើងខ្លាំងពីរទៀត ដែល​ធ្វើដំណើរទៅកាន់ទឹកដីរបស់គេ ក្នុងនោះរួមមាន ក្លិប កាំភ្លើងធំ និងក្លិប បិសាចក្រហម ។
xjwn1J6J
ក្លិប កាំភ្លើងធំ Arsenal នឹង​ត្រូវ​​ធ្វើដំណើរទៅជួប ក្លិប Hull City វេលាម៉ោង ៨ និង ០៥ នាទី ខណៈដែល ក្លិប បិសាចក្រហម Manchester United ត្រូវ​ទៅសួរសុខទុក្ខ ក្លិប Everton វេលាម៉ោង ១០ និង ១០ នាទី នារាត្រីនេះ ។​ ក្នុងចំណោម ក្លិប ទាំង ពីរ ខាងលើ គេមិនសូវបារម្ភប៉ុន្មានឡើយ ថានឹង​ចាញ់ ក៏ប៉ុន្តែ​ ក្លិប​ដែល​ធ្វើឲ្យគេបារម្ភបំផុត គឺក្លិបបិសាចក្រហម ដែលអាចនឹងបរាជ័យ ក្រោម ក្បួនលេងរបស់ Everton ។​ ហេតុអ្វីបានជាគេយល់ឃើញយ៉ាងនេះ​? ដោយសារតែ កាលពី​ Sir Alex Ferguson នៅកាន់កាប់ មិនទាន់ចូលនិវត្តន៍នោះ បិសាចក្រហម ធ្វើបានត្រឹមតែស្មើ ៤ – ៤ តែប៉ុណ្ណោះ លើទឹកដីរបស់ខ្លួន ។ ក៏ប៉ុន្តែ​សម្រាប់ឆ្នាំ ២០១៤ ក្រោម​ក្បួនលេង ហេងស៊យ របស់ David Moyes បានធ្វើឲ្យ អ្នកគាំទ្រ​ក្លិបមួយនេះ អស់សង្ឈឹមថា អាចនឹងប្រឈមមុខចាញ់ ជាក់ជាមិនខាននារាត្រីនេះ ៕​
វិដេអូឃ្លិប បិសាចក្រហម ប្រកួតស្មើ ៤ – ៤ ជាមួយនឹង Everton ៖

មតិយោបល់