ជារៀងរាល់ឆ្នាំគណៈកម្មាការទេសចរណ៍ពិភពលោកបាននឹងចេញតារាងនៃប្រទេសដែលមានសក្តានុពលទេសចរណ៍ខ្លាំងបំផុតលើលោកតាមរយៈទិន្នន័យចំនួនអ្នកទេសចរណ៍ដែលប្រទេសខ្លួនទទួលបាន។ខាងក្រោមនេះជាតារាងដែលបានចេញកាលពីខែកញ្ញាថ្មីៗនេះហើយមានប្រទេសអាស៊ីតែ២ប៉ុណ្ណោះដែលបានជាប់ចំណាត់ថ្នាក់១០។នាំគ្នាជ្រើសយកមួយដើម្បីទៅធ្វើដំណើរកំសាន្តទាំងអស់គ្នា!!
10- មិចស៊ិចកូ ( ២២.៤លាននាក់ )
https://i1272.photobucket.com/albums/y389/domneng/Ailya/Tourism2_zps51d16788.jpg
9- ម៉ាឡេស៊ី ( ២៤.៦លាននាក់ ) : អ្នកទេសចរណ៍ជាច្រើនលាននាក់ដែលបានមកទស្សនាដោយផ្ទាល់ភាគច្រើនពួកគេចង់ទទួលយកបទពិសោធនិងការចង់ឃើញនៃជីវភាពនៃការរស់នៅរបស់ប្រជាជនក្នុងស្រុកដ៏គួរឲ្យចាប់អារម្មណ៍។សួនឧទ្យានជាតិ Gunung Mulu ដែលស្ថិតនៅក្នុងទីក្រុង Sarawak មានអ្វីៗគ្រប់យ៉ាងដែលសហគមន៍ក្នុងស្រុកបានរៀបចំដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិតាមរយៈសេវាកម្មនិងតំបន់បេតិកភណ្ឌពិភពលោកដែលមានផងដែរ។និយាយដោយខ្លីប្រទេសនេះជាប្រទេសដ៏គួរឲ្យចង់ទៅទស្សនាបំផុតក្នុងតំបន់អាស៊ានដោយសារអាកាសធាតុត្រូពិក និង កោះស្អាតៗជាច្រើន។
https://i1272.photobucket.com/albums/y389/domneng/Air/Tourism10_zps381cca49.jpg
8- អាល្លឺម៉ង់ ( ២៦.៩លាននាក់ )
7- តួគី ( ២៧លាននាក់ )
6- អង់គ្លេស ( ២៨.១លាននាក់ )
5- អ៊ីតាលី ( ៤៣.៦លាននាក់ )
4- អេស្បាញ ( 56,7លាននាក់ )
3- ចិន ( ៥៥.៧លាននាក់ ) : ចិនបានក្លាយជាទីផ្សារទេសចរណ៍ដ៏គួរឲ្យទាក់ទាញដោយសារកំណើននៃចំនួនអ្នកទេសចរណ៍ក្រៅនិងក្នុងស្រុករបស់ខ្លួនដ៏ច្រើនលើសលប់។នាឆ្នាំ 2010 ភ្ញៀវទេសចរណ៍អន្តរជាតិសរុប 55,98 លាននាក់បានមកទស្សនាដល់ប្រទេសចិនហើយបានផ្តល់ឲ្យប្រាក់ចំណេញជាង 45,8 ពាន់លានដុល្លារ។នៅក្នុងឆ្នាំដដែលនេះដែរអ្នកទេសចរណ៍ក្នុងស្រុកដែលបានធ្វើដំណើរមានទៅដល់ 1,61 ពាន់លាននាក់ដែលប្តូរមកវិញនូវទឹកប្រាក់ចំណូលជាង 777,1 ពាន់លានយន់។គណៈកម្មាការទេសចរណ៍ពិភពលោកជឿជាក់ថានៅកំឡុងឆ្នាំ 2020 ប្រទេសចិននឹងក្លាយជាប្រទេសធំបំផុតក្នុងការទទួលស្វាគមន៍និងធ្វើដំណើរទេសចរណ៍ដោយសារសក្តានុពលសេដ្ឋកិច្ចនិងចំនួនប្រជាជនដ៏ច្រើនអានេករបស់ខ្លួននោះ។
2- អាមេរិក ( ៥៩.៧លាននាក់ )
1- បារាំង ( ៧៦.៩លាននាក់ )៕
មតិយោបល់