ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ពាក់ព័ន្ធរឿងពុករលួយ

ភ្នំពេញ: បើយោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ តាម Telegram ថា ” ក្រោយពីបានបញ្ចប់ការសួរចម្លើយ និងពិភាក្សាដេញដោល ចំពោះមុខរួច លោក ពេជ្រ វិជ្ជាធរ ជាចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ រ័ត្ន បូរី ប្រធានការិយាល័យវិនិយោគ នៃទីចាត់ការផែនការ និងវិនិយោគសាលារាជធានីភ្នំពេញ និងឈ្មោះ ម៉ៃ វណ្ណារុំ ជាមន្រ្តីការិយាល័យវិនិយោគ នៃទីចាត់ការផែនការ និងវិនិយោគសាលារាជធានីភ្នំពេញ ពីបទ វីតិក្រម តាមមាត្រា ៥៩២ ៥៩៣ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ និងបញ្ជូនទៅឃុំខ្លួនតាមនីតិវិធី។

គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនជនជាប់ចោទទាំង ២នាក់ខាងលើកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ និងបានបញ្ជូនពួកគរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ៕

 

មតិយោបល់