អង់គ្លេស៖ ក្លិប Everton កាលពីរាត្រីយប់មិញនេះដែរ បានធានាសុវត្ថិភាពរបស់ពួកគេ នៅក្នុងក្របខណ្ឌ Premier League ដោយយកឈ្នះក្លិប បិសាចក្រហម Manchester United ដោយលទ្ធផល ២ – ០ នៅពហុកីឡដ្ឋាន Goodison Park ។
គ្រាប់បាល់ដែលរកបានដោយ Leighton Baines និង Kevin Mirallas បានធ្វើឲ្យ David Moyes កាន់តែប្រឈមមុខ នឹងការដើរចេញពី Old Traford ។
នៅនាទី ២៨ កីឡាករ Leighton Baines បានស៊ុតប៉េណ័លទី ចំងាយ ១១ ម៉ែត្រ ខណៈដែល Lukaku របស់ Everton បានស៊ុតទៅប៉ះនឹងដៃ របស់ ខ្សែការពារ Phil Jones របស់បិសាចក្រហម ដោយអាជ្ញាកណ្តាលសម្រេចឲ្យប៉េណ័លទី ។
ក្នុងតង់ទី ១ ដដែល នៅនាទី ៤៣ កីឡាករ Kevin Mirallas បានស៊ុតបំប៉ោងសំណាញ់យ៉ាងស្អាត ស្ទើតែធ្លាយ សំណាញ់ទៅហើយ ដែលធ្វើឲ្យ Moyes កាន់តែស្ពឹកមុខ ដោយបញ្ចប់ការប្រកួតតង់ទី ១ ត្រឹមលទ្ធផល ១ – ០ ។
តាំងពីឆ្នាំ ១៩៦៩ – ១៩៧០ មក នេះជាលើកទី ១ ហើយដែល ក្លិប Everton មានលទ្ធភាពយកឈ្នះ ដោយក្លៀរពិន្ទុ ឆ្ងាយដាច់ ដល់ទៅ ១២ ពិន្ទុ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់