ព័ត៌មានជាតិ

ទទួល​អំពី​វត្ត​ប៊ិន​ឡុង​ក្នុង​ឃុំ​វាល​ស្រុក​កណ្តៀង​

នៅ​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ​២០១៤​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ចាស់ជរា ចំនួន ៦៨​នាក់​​បាន​មក​ទទួល​អំណោយ​ពី​វត្ត​ប៊ិន​ឡុង​ស្ថិតក្នុង​ឃុំ​វាល​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​លោកស្រី ប្រធាន គណកម្មាការ​រៀបចំ​វត្ត ប៊ិន ឡុង បាន​មាន​ប្រសា​ស​ន៏ ថា​​អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុងថ្ងៃនេះ​គឺ​បានមក​ពី​ការធ្វើ​សម្បុរ​ស​ធម៌ របស់ លោកស្រី​ត្រាង ប៉ុណ្ណា​មី និង​លោក ស្រី ត្រា​ង ប៉ុណ្ណា​គន្ធា សម្បុរ​ស​ជន​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​លោកស្រី​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៦៨​គ្រួសារ​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន លោកស្រី លោកស្រី​ត្រាង ប៉ុណ្ណា​មី​និង​លោកស្រី​ត្រាង​ប៉ុណ្ណា​គន្ធា​ដែល​លះបង់​ធនធាន​និងថ​វិ​ការ​ដើម្បី​ទិញជា​​សម្ភារ​:​ប្រជាពលរដ្ឋ​យើង​ក្នុង​ពេល​នេះ​។​

មានមតិ​សំណេះសំណាល លោកស្រី​ត្រាង​ប៉ុណ្ណា​គន្ធា បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​លោកស្រី ប្រធាន​គណកម្មការ​វត្ត ប៊ិន ឡុង ដែល​បាន​ទីកន្លែង​និង​បង្ករ​នូវ​ភាពងាយស្រួល​ក្នុងការ​ចែក​អំណោយ​ជូន​បងប្អូន​ប្រជា​​ពលរដ្ឋ​ក្នុង​ថ្ងៃនេះ​។​លោកស្រី​បាន​មាន​ប្រសា​ស​ន៏​ថា​លោកស្រី​បាន​ឃ្លាត​ពី​មាតុភូមិ​
​កម្ពុជា​មាន​រយពេល​៣៥​ឆ្នាំ​លោកស្រី​បាន​បាន​កោតសរសើរ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ដែល​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​មានកា​រីកចំរើន​លើ​គ្រប់​វិសយ័​ហើយ​អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦៨​នាក់​ដោយ​ម្នាក់​ទទួលបាន​នូវ​អង្ករ​ចំនួន​២៥​គីឡូក្រាម ក្រមា​១ សារុង​១ និង ថវិកា ៤​ម៉ឺន​រៀល៕

2014-04-21_132958

មតិយោបល់