ព័ត៌មានជាតិ

គួរឲ្យអាសូរ! ស្រ្តីម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យខ្ទាតចូលទឹកប្រឡាយលង់ទឹកស្លាប់

តាកែវ: នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីស្រវឹងស្រាម្នាក់ ជិះម៉ូតូស្កុបពី បណ្តាលឲ្យដួលដោយខ្លួនឯង ធ្លាក់ចូលទឹកប្រឡាយលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង​ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិ ព្រៃតាពង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង បង្កឡើងដោយខ្លួនឯង ម៉ាក ស្គុបពី ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1N4778 បើកបរដោយស្រ្តីរងគ្រោះឈ្មោះ ឡូ សុខលី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានបើកបរម៉ូតូពីកើតទៅលិច ដោយក្នុងស្ថានភាពស្រវឹងស្រា បានដួលខ្លួន
ឯង នៅលើខ្នងព្រែក ហើយអ្នកបើកបរខ្ទាតចូលក្នុងប្រឡាយទឹកជម្រៅប្រហែល២ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅកន្លែងកើតហេតុ ។

មូលហេតុ៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានពិនិត្យសាកសព ស្រ្តីរងគ្រោះ រួចបញ្ជាក់ថា ពិតជាដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ហើយប្រគល់សពទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់