ព័ត៌មានជាតិ

ឃាតក​ជា​គ្រូពេទ្យ​ធ្មេញ​នៅ​គ្លីនិច​បច្ចឹម ដែល​បាន​សម្លាប់​គូរ​សង្សា​របស់​ខ្លួន បាន​សារភាព និង​ទៅ​បង្ហាញ ទីតាំង

​ឃាតក​ឈ្មោះ យ៉ុន ប៉ុ​ន្នី ជា​គ្រូ​ពេទ្យធ្មេញ នៅ​គ្លីនិក​បច្ចឹម ដែល​សម្លាប់​គូរ​សង្សា បាន​សារភាព និង​ទៅ​បង្ហាញ​ទីតាំង ដែល​បាន​សម្លាប់​ស្រី​ស្នេហ៏​របស់ខ្លួន ។

​លោក​ឧត្ដមសេនីយត្រី ម៉ៅ​ច័ន្ទ មធុរិ​ទ្ឋ ស្នងការរង​ខេត្ត​កំពត បាន​ប្រាប់​អោយដឹងថា ក្រោយពី​មាន​ករណី​ឃាតកម្ម សម្លាប់​សង្សា​ខ្លួន ឈ្មោះ កែវ ស្រីមុំ អាយុ​២៨​ឆ្នាំ ហើយ​យកមក​ប្លុង ចោល​ក្រោម​ស្ពាន​ស្ទឹង​ចារឹក ស្ថិតក្នុង​ភូមិ​ស្រែ​លា​វ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៤ ។​

​លោក ម៉ៅ​ច័ន្ទ មធុរិ​ទ្ឋ បាន​បន្តថា បន្ទាប់ពី​បាន​ព័ត៏មាន ហើយ​ដោយ​មាន​ការចង្អុល​បង្ហាញ ពី​លោក​ឧត្ដម​សេនី​យ៏ ថ្លាង ភារិន្ទ ស្នងការ​ខេត្ត បាន​បញ្ជារ​អោយ​លោក ដឹកនាំ​កំលាំង​ជំនាញ​បច្ចេ​ទេស ចុះ​ធ្វើ​ការពិនិត្យ​ស្រាវជ្រាវ សើ​ប​អង្គេត រកឃើញ​ទូរស័ព្ធដៃ​របស់​ជនរងគ្រោះ នៅ​កន្លែងកើតហេតុ ដែល​មាន​លេខ​ក្នុង​ទូរស័ព្ធ របស់​ជនរងគ្រោះ​ទៅ​ស្រី​ម្នាក់ ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ កែវ ស្រីមុំ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៤​ផ្លូវ​លេខ​៤៦០ ផ្ទះ​លេខ​១៤ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ក៏​សួរ​នាំ ទើប​បាន​លេខ​ទូរស័ព្ធ យ៉ុង ប៉ុ​ន្នី សមត្ថកិច្ច​ក៏​ធ្វើ​ការទំនាក់ទំនង​ទៅ​ជនសង្ស័យ នៅ​ស្រុក​ដង​ទង ដោយ​មាន​ការ​ដោះសារ​ម្ដង​នៅ​នេះ ម្ដង​នៅ​ជាបរវល់​ធ្វើការ លោក​ក៏​បាន​ចុះ​ទៅ​សហការ ជាមួយ​ប៉ូលិស​ស្រុក​ដង​ទង អោយ​ហៅ យ៉ុន ប៉ុ​ន្នី មក​ស្រុក​សួរនាំ ប៉ុន្តែ​ជនសង្ស័យ​នេះ មិន​ព្រម​សារភាព ដោយយោង​តាម​ស្នាម​ក្រញាំ នៅ​លើ​ដៃ​ជនសង្ស័យ សមត្ថកិច្ច​អាច​ដាក់បន្ទុក ដោយ​បាន​ព័ត៏មាន គេ​ឃើញ​ជនសង្ស័យ បាន​បើករថយន្ត​បា​ឡែន​ពណ៏​ស្ករ ពាក​ស្លាក​លេខ​ភ្នំពេញ​2Y-3477 និង​វត្ថុតាង​នៅ​កន្លែងកើតហេតុ ក៏​ឃាត់ខ្លួន​ថ្ងៃទី​១៦ ខែ​មេសា នៅ​រសៀល​ម៉ោង​៥​និង​៣០​នាទី នាំខ្លួន​ជនសង្ស័យ​នេះ មកកាន់​ស្នងការ​នគ​បាល​ខេត្ត ។

​លោក ម៉ៅ​ច័ន្ទ មធុ​រិទ្ធ បាន​បញ្ជក់​អោយដឹងទៀតថា ក្រោយមក​លោក ក៏​បើក​មើល​ហ្វិស​ស្បុក ឃើញ​គេ​បង្ហោះ​រថយន្ត​បា​ឡែន ដែល​មាន​ស្លាក់​លេខ​ដូចខាងលើ យម​ទៅ​ប្លុង​ចោល ក្នុង​ដី​ឡូ​វ​មួយកន្លែង ស្ថិត​ក្នុង​ខណ្ឌ​សែន​សុក លោក​ក៏​បាន​នាំ​កំលាំ ទៅ​សហា​ការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​សែន​សុក យក​រថយន្ត​មក​កាន់​ស្នងការ​ខេត្កំ​ពត ។ ហើយ​ក៏​ធ្វើ​ការសួរនាំ​បន្ត តាម​ជំនាញ ជន​សង្ស៍យ​ក៏​ព្រម​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ពិតមែន ចំ​ម្លើ​យ​ជនសង្ស័យ បាន​ធ្វើ​ការរៀបរាប់​មុន​កើត​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​១៤ ត្រូវ​ថ្ងៃ​ចូលឆ្នាំ​ខ្លួន​និង​ជនរងគ្រោះ បាននាំគ្នា​ទៅ​លេង​កម្សាន្ត នៅ​ឧត្ដ​ដុង ហើយ​ក៏​ត្រ​ឡាន​មក​ផ្ទះ​វិញ ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ ហើយ​ជនសង្ស័យ​មិន​ព្រម​លើក​ទូរស័ព្ទ នារី​រងគ្រោះ​បាន​មក​ដល់​មន្ទីរពេទ្យ​បច្ចឹម ដែល​ជា​កន្លែង​ធ្វើកា​ររ​បស់​ជនសង្ស័យ ដោយ​ខ្លាច​ឡូឡា​នៅ​កន្លែងធ្វើការ ខ្លួន​ក៏​បើករថយន្ត ចេញពី​ភ្នំពេញ មកដល់​ពាក់កណ្ដាល​ផ្លូវ ជនរងគ្រោះ​បាន​ក៏​បបួល​ជនសង្ស័យ ទៅលេង​ផ្ទះ​ម្ដាយ​ខ្លួន នៅ​ស្រុក​ដង​ទង​ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម ក៏​នាំ​នាង​ទៅលេង​យាយ នៅ​ដូន​ស៊យ​វិញ ក៏​បើក​ចូលទៅ​ចំការ​ស្វាយ​ច័ន្ទី ខណៈ​ចូល​ជ្រៅ ស្ត្រី​រងគ្រោះ​បាន​និយាយថា ចង​សម្លាប់​ខ្ញុំ​ឬ បើ​ចង​សម្លាប់​ក៏​សម្លាប់​ទៅ ហើយក៏​មាន​ការប្រកែច​គ្នា ធ្វើអោយ​នាង​ទល់​ច្រក ខ្លួន​នៅ​មិន​សុក​ឡើយ ហើយ​នាង​ក៏​ទាមទារ​អ្វី​វ៉ាន ដែល​បាន​ទិញ​អោយ អោយទៅ នាង​ទាំងអស់ ហើយ​ក៏​ឈប់​រថយន្ត ហើយ​ថា​មុំ​ឯង​បង្ខំ​ខ្ញុំ​ទេ ។ ពេល​នោះ​ជនសង្ស័យ ក៏​ចាប់​ទាញ​សក់ ហើយ​រឹប​ក​និង​ខ្សែលី​លុងរ​ហូត​ស្លាប់ ។
​លោក ម៉ៅ​ច័ន្ទ មធុរិ​ទ្ឋ បានបញ្ជាក់​ថា ក្រោយ​ពី​ជនសង្ស័យ បាន​សារភាព​ប្រាប់ សមត្ថកិច្ច​ក៏​បាន​ក៏​សាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ចាត់ការ​ទៅ​ផ្លូវ​តាម​ច្បាប់ ៕
2014-04-22_090844

2014-04-22_0908332014-04-22_0908232014-04-22_090809

មតិយោបល់