ព័ត៌មានជាតិ

ចំណុច​ដែល​សិស្ស​និស្សិត​ត្រូវ​យល់​ដឹង ដើម្បី​ក្លាយទៅជា​សិស្ស​ពូកែ នៅ​ក្នុង​ថ្នាក់រៀន

​ការសិក្សា គឺជា​រឿង​សំខាន់បំផុត សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថា​ចំណេះ ដឹង​ដែល​បានមក​ពី​ការសិក្សា ទាំង​នៅ​សាលា​រដ្ឋ និង​ឯកជន គឺជា​មូលដ្ឋាន​ជីវិត ហើយ​ក៏​ធ្នាក់​ដឹកនាំ ជីវិត​អ្នក​ទៅរក​សេចក្តី សុខ ដោយសារ​តែ​វា ។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់ យើង​មាន​ឆ្ងល់​ទេ​ថា ធ្វើ​ដូចម្តេច ទើប​អាច​ក្លាយជា​សិស្ស​ពូកែ ប្រចាំ​ថ្នាក់​ទៅ ?
​នៅ​ខាងក្រោម​នេះដែរ គឺជា​យុទ្ធសាស្ត្រ​ខ្លះៗ ដែល​អាច​ជួយ​សម្រួល ដល់​សេចក្តីប៉ងប្រាថ្នា​របស់​សិស្សានុសិស្ស ដែល​ចង់​ក្លាយទៅជា​សិស្ស​ពូកែ ប្រចាំ​ថ្នាក់ ៖
១. ការយកចិត្តទុកដាក់​សិក្សា​នៅក្នុង​ថ្នាក់ ៖ ប្រសិនបើ​អ្នក​ធ្វើ​មិនបាន អ្នក​អាច​នឹង​មិន​យល់​ពី​អ្វី ដែល​គ្រូ​បាន​បង្រៀន​អ្នក​នៅ​ក្នុង​ថ្នាក់ នោះទេ ។ ចំណុច​សំខាន់​កុំ​និយាយ​ឆ្លងឆ្លើយ​ជាមួយ​នឹង​មិត្តភក្តិ ក្នុង​ម៉ោង​សិក្សា ។​បញ្ឈប់​អារម្មណ៍​រវើរវាយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​ផ្តោត​ការសិក្សា​របស់​អ្នក ។​
២.​រៀបចំខ្លួន ប្រដាប់ប្រដា​សិក្សា និង​ញ៉ាំ​អាហារ​ពី​ផ្ទះ​ឲ្យ​រួចរាល់ ៖ ការ​បរិភោគ​អាហារ​ពេលព្រឹក របស់​អ្នក គឺជា​រឿង​ដ៏​សំខាន់ ដែល​អ្នក​ត្រូវ​ធ្វើ​មុន​ចាកចេញ​ពី​ផ្ទះ​។ ត្រូវ​ប្រាកដថា សៀវភៅ​ដែល​អ្នកត្រូវការ គឺ​ស្ថិតនៅក្នុង​សំពាយ​របស់​អ្នក ។​
៣. សេចក្តីណែនាំ ៖ ប្រសិនបើ​អ្នក​ធ្វើ​តាម​សេចក្តីណែនាំ របស់​គ្រូ ដែល​បាន​ផ្តល់​ឲ្យ​អ្នក នោះ​អ្នកនឹង​ក្លាយទៅជា​សិស្ស​ឆ្លាត​វៃ ។ តែ​បើ​អ្នក​មិន​អនុវត្ត​តាម សេចក្តីណែនាំ អ្នក​ប្រហែល ជា​កាត់សេចក្តី​ខុស​នូវ​សំនួរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់ ការប្រឡង​របស់​អ្នក​។​
៤. ការសិក្សា ៖ ជា​និច្ចការ ការសិក្សា អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ទន្ទេញ​ឲ្យ​ចាំ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ព្រោះថា​គ្រូ​របស់​អ្នក អាច​នឹង​សួរ​សំនួរ​តិច​តូច នូវ​មេរៀន ដែល​បាន​សិក្សា​កន្លងមក បើ​អ្នក​មិន​បាន​រៀបចំ​ជា​មុន​នោះទេ អ្នក​នឹង​មិន​អាចធ្វើ​បាន​ល្អ​ឡើយ​។​
៥. បញ្ចប់​កិច្ចការ​សាលា ដោយ​ប្រើ​ពេល​កំណត់ ៖​វា​ជា​ការសំខាន់​ខ្លាំងណាស់ ដើម្បី​អនុវត្ត ដោយ​ការប្រើប្រាស់​ការ​កំណត់​ពេល​វេលា ដើម្បី​ធ្វើ​លំ​ហាត់ ឬ កិច្ចការ​សាលា នោះ​មានន័យ​ថា អ្នក​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សាកល្បង ក្នុង​ការប្រឡង នោះ​វា​នឹង​ធ្វើឲ្យ​បំណាច់​ឆ្នាំ​នៃ​ការសិក្សា​របស់​អ្នក កាន់តែ​មាន​ប្រសិទ្ធភាព និង​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ។​
៦. ធ្វើឲ្យ​មាន​អាទិភាព​៖ ជា​រឿង​សំខាន់​ណាស់ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា គួរតែ​លេង​ហ្វេ​សប៊ុក ឬ ធ្វើ​លំ​ហាត់​សាលា ? ជាមួយ​ចំណុច​នេះ អ្នក​ត្រូវ​តែ ធ្វើ​តារាង​ពេលវេលា សម្រាប់​ផែនការ​ខាងមុខ ដោយ​ត្រូវ​គិត​លើ​ចំណុច​មាន​សារៈសំខាន់ និង​ជា​អាទិភាព មុន​នឹង​គិត​លើ​អ្វី​ផ្សេងទៀត ។​
៧. ធ្វើ​ការកត់ត្រា នៅ​សាលារៀន ៖ នៅពេល​ដែល​គ្រូ​និយាយ មិន​ឈប់​សោះ វា​នឹង​ធ្វើឲ្យ​អ្នក​មិន​ចងចាំ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើការ​កត់ត្រា​ទុក នូវ​ពាក្យ​សម្តី​របស់​គាត់ ។ បើសិនជា​មិន​យល់​ត្រង់​ណា​មួយ អ្នក​អាច​សួរ​គាត់ បន្ទាប់​ពី​ចេញ​ទៅ​ផ្ទះ ។​
៨.​ការ​សេពគប់​មិត្តភក្តិ ៖ នៅពេល​ដែល​អ្នក​សេពគប់​មិត្តភក្តិ មិន​បាន​ត្រឹមត្រូវ​នោះ វា​នឹង​ធ្វើឲ្យ​ការសិក្សា​របស់អ្នក​ធ្លាក់ចុះ និង​ប្រឈម​បញ្ហា​ផ្សេងៗ ដោយ​គ្រាន់តែ​ឲ្យគេ​គិត​ថា​យើង​ជា​សិស្ស​ល្អ​បាន​ហើយ និង​ប្រាប់​គេ​ថា យើង​ចង់​សិក្សា ច្រើន​ជាង​ការ​ដើរលេង វា​នឹង​ធ្វើឲ្យ​អ្នក​ប្រសើរឡើង ។
​បើសិន​ជា​អ្នក​អាច​អនុវត្តន៍​នូវ​ចំណុច​ខាងលើ នោះ​អ្នក​នឹងមាន​ខ្សែជីវិត​ដ៏​ស្រស់ថ្លា ដោយសារ​លទ្ធផល​សិក្សា​ល្អ ដ៏​លំបាក​របស់​អ្នក​នៅ​ក្នុង​ថ្នាក់ ៕
Student working on homework in classroom

មតិយោបល់