ព័ត៌មានជាតិ

ព័ត៌មាន​បណ្តេញ David Moyes កំពុង​​ធ្វើឲ្យពិភពលោក​ចាប់អារម្មណ៍

អស់គ្លេស​៖ក្លិបបិសាចក្រហម បានសម្រេចចិត្តភ្លាមៗ បណ្តេញ អ្នកគ្រប់គ្រង សញ្ជាតិស្កុតឡេន ហេងស៊យ David Moyes ចេញពីតំណែងក្រោយ បញ្ចប់ការប្រកួត ដោយចាញ់ក្លិប Everton ២ – ០ កាលពីចុងសប្តាហ៍ កន្លងមកនេះ​។​
ព័ត៌មាន បណ្តាញ David Moyes ចេញពីតំណែង បានក្លាយជាប្រធាន​បទក្តៅគគុកលើលោក បន្ទាប់ពីសារព័ត៌មាន នានា បានចុះផ្សាយព្រោង ព្រាត និង ត្រូវបាន ក្រុមអ្នកគាំទ្រ ​ធ្វើការចែកចាយគ្នា លើបណ្តាញ​អនឡាញ ផងដែរ​។​
image (1)
ក្រោយលទ្ធផល ពិន្ទុចាញ់ឆ្ងាយដាច់ រហូតដល់ ១៣ ពិន្ទុពី Everton ដែលមិនធ្លាប់មានតាំងពីឆ្នាំ ១៩៦៩ – ៧០ នោះ ត្រូវបាន​សារព័ត៌មានផ្សេងៗចុះផ្សាយថា លោក Glazer និង អ្នកគ្រប់គ្រង​ក្លិបជាច្រើននាក់ទៀត បានអស់ការអត់ធ្មត់ជាមួយនឹង Moyes ។​

ដោយឡែក​អ្នកដែលអាចមកគ្រប់គ្រង ជួសកន្លែង ​ Moyes រួម​មាន​​ដូច​ជា គ្រូបង្វឹក​ជម្រើស​ជាតិ​ហុល្លង់ Louis van Gaal និង​គ្រូ​បង្វឹក​ក្រុម Dortmund, ​ Jurgen Klopp ខណៈ​​មាន​បណ្ដាញ​សារព័ត៌មាន​ខ្លះ​ទៀត​បាន​ឲ្យ​ដឹង​ថា Giggs នឹង​ត្រូវ​​កាន់​តំណែង​ជំនួស​បណ្ដោះ​អាសន្ន​សម្រាប់​ប្រកួត​ដែល​នៅ​សល់​ ក្នុង​រដូវ​កាល​នេះ។

អ្វីដែលធ្វើឲ្យគេ​កត់សម្គាល់ជាងនេះ Moyes បានក្លាយជា​ឃាតករ សម្លាប់ ក្លិប​បិសាចក្រហម និង បំបែក​កេរ្តិ៍ឈ្មោះ ដែល Sir Alex Ferguson ខំសាងរាប់ឆ្នាំមកនេះ​។ កាន់តែពិសេសជាងនេះទៅទៀត តាំងពីឆ្នាំ ១៩៩៥ មក នេះ​ជាលើកទី ១ ហើយដែល បិសាចក្រហម ធ្លាក់ចេញពី ក្របខណ្ឌ Champions League ដោយមិនអាចចូលរួមលេងបានទេ នៅរដូវកាលក្រោយនោះ ។​

តែទោះជាយ៉ាងណា សូមបញ្ជាក់ផងដែរថា នៅមិនទាន់មានព័ត៌មាន​ ណាជាផ្លូវការ ថា ក្លិប បិសាចក្រហម បណ្តាញ Moyes ឲ្យជាក់លាក់នៅឡើយនោះទេ ខណៈទំព័រ ក្លិបមួយនេះ មិនទាន់ប្រកាស​ជាផ្លូវការ ដើម្បីបំបែកព្យុះព័ត៌មាន​៕​

មតិយោបល់