យ៉ាងហោចណាស់ មានស្មាតហ្វូនចំនួន ៤,៥លានគ្រឿងត្រូវបានបាត់ ឬចោរលួចកាលពីឆ្នាំ ២០១៣ នៅក្នុងសហរដ្ឋអាមេរិក ដោយបានកើនឡើងពី ២,៨លានគ្រឿងកាលពីឆ្នាំ ២០១២។
យោងតាមរបាយការណ៍ Consumer Reports បានយកឃើញថា ស្មាតហ្វូនជាច្រើនត្រូវបានចោរលួច ហើយវាត្រូវបានគេលក់ទៅឲ្យទីផ្សារងងឹត និងនាំចេញក្រៅប្រទេស។ ក្នុងតួលេខបានបញ្ជាក់ថា ការលួចស្មាតហ្វូននៅសហរដ្ឋអាមេរិកបានកើនឡើងពី ១,៦លានគ្រឿង មកដល់ ៣,១លានគ្រឿង ចំណែកស្មាតហ្វូនដែលបាត់បានកើនឡើងពី ១,២លានគ្រឿងមកដល់ ១,៤លានគ្រឿង៕

មតិយោបល់