ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបក្លឹបកំសាន្ត FLY ឃាត់ខ្លួនប្រុសស្រី ៧០នាក់ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង និងសមគំនិត

ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត ដោយមានការដឹកនាំផ្ទាល់ពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យ សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំងក្លឹបកំសាន្ត FLY (ផ្លាយ) ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត ឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ (ស្រី ២៦ នាក់) និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធី។

វត្ថុតាងចាប់យក
-ម្សៅក្រាម ពណ៌សថ្លាចំនួន ១០១កញ្ចប់ មានទម្ងន់ ២៤,៣៥ក្រាម ចេញពណ៌ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។
-ថ្នាំគ្រាប់ ពណ៌ស្លែចំនួន ៣២គ្រាប់ មានទម្ងន់ ១២,០៧ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។
-ថ្នាំគ្រាប់ ពណ៌ត្រួយចេកចំនួន ១០គ្រាប់ ទម្ងន់ ៤,៣៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។
-ម្សៅម៉ដ្ឋ ពណ៌សចំនួន ៣៥កញ្ចប់ថង់តូច មានទម្ងន់ ៧,៩៦ក្រាម ចេញពណ៌ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។
-ថ្នាំគ្រាប់ ពណ៌ស្លែចំនួន ១២គ្រាប់ ទម្ងន់ ៤,៥៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។
-ថ្នាំគ្រាប់ ពណ៌ត្រួយចេកចំនួន ០៧គ្រាប់ ទម្ងន់ ២,៥៩ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។
-ដប ពណ៌ខ្មៅ មានទឹក ពុំបានដកយកសំណាកមកធ្វើតេស្តទេ ។
សរុប ទម្ងន់ ៥៥,៩៣ក្រាម ( ខេតាមីន ទម្ងន់ ៣២,៣១ក្រាម , អ៊ិចស្តាស៊ី ទម្ងន់ ២៣,៦២ក្រាម ) ។
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនម៉ាក Suprem ចំនួន ០១
-សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
-ប្រាក់រៀលចំនួន ២,៤០០,០០០ រៀល (ពីរលានសែសិបម៉ឺនរៀល)
-ប្រាក់ដុល្លារចំនួន ៧៤០ដុល្លារអាមេរិក (មួយរយចិតសិបដុល្លារអាមេរិក)
-ម៉ូនីទ័រម៉ាក ឌែល ចំនួន ០១គ្រឿង
-CPU ម៉ាក ឌែលចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនម៉ាក EPSON មិនដំណើការចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនវិក័យបត្រ័មិនដំណើការចំនួន ០២គ្រឿង
-អាយកូមម៉ាក TYT ពណ៌ខ្មៅ ចំនួន ០៥គ្រឿង
រថយន្តចំនួន ០៧គ្រឿង
-ម៉ូតូចំនួន ៣៤គ្រឿង
-ឯកសារពាក់ព័ន្ធមួយចំនួន។

ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា មនុស្សចំនួន ៤០នាក់ (ស្រី ០៩ នាក់ ) ដែលមានសារធាតុញៀន ការិយាល័យបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ដើម្បីព្យាបាលស្តារនីតិសម្បទារ ។
ហើយមនុស្សចំនួន ២៤នាក់ (ស្រី ១៥ នាក់ ) គ្មានសារធាតុញៀន ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានធ្វើកិច្ចសន្យា អប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។

ចំណែកជនសង្ស័យចំនួន ០៦នាក់ ឈ្មោះ រ័ត្ន ធារី ឈ្មោះ នុយ ធីតា ឈ្មោះ ធិក យ៉ន ឈ្មោះ ឃាង ដារ៉ា ឈ្មោះ សារិន លីថេង ឈ្មោះ យ៉ង់ សុនីន ពាក់ព័ន្ធបទល្មើស ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់