លោក​ប្រធាន​មន្ទីរ​ចាត់ការ​នៃ​បណ្ឌិតសភា​នគរបាលជាតិ​ឧបត្ថម្ភ​វិទ្យុទាក់ទង​២៥​គ្រឿង​ដល់​ប្រជា​ការពារ​ក្នុង​ឃុំ​បន្ទាយ​ព្រា​ល​

កំពង់ឆ្នាំង​៖​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​របស់​ថ្នាក់លើ​និង​ថ្នាក់​ក្រោម​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​មេសា ឆ្នាំ​២០១៤ លោក ភុ​ន សុផល ប្រធាន​មន្ទីរ​ចាត់ការ​នៃ​បណ្ឌិតសភា​នគរបាលជាតិ​បាន​នាំយក​វិទ្យុទាក់ទង​ចំនូ​ន​២៥​គ្រឿង​ទៅ​ឧបត្ថម្ភ​ផ្ទាល់​ដៃដល់​ប្រជា​ការពារ​ទាំង​១០​ភូមិ​នៅ​ក្នុង​ឃុំ​បន្ទាយ​ព្រា​ល ស្រុករ​លារ​ប្អៀ​រ ក្នុងនោះ​ដែរ​មន្ត្រី​នគរបាល​ប៉ុស្តិ​រដ្ឋបាល​បន្ទាយ​ព្រាល​ក៏​បាន​ទទួល​អំណោយ​វិទ្យុទាក់ទង​ចំនូ​ន​៥​គ្រឿង​ផង​ដែរ​។​

​ ​លោក ឈឹម សុង មេឃុំ​បន្ទាយ​ព្រា​ល បាន​ឡើង​រាយ​ការណ៏​អោយដឹងថា​៖​ក្នុង​ឃុំ​បន្ទាយ​ព្រាល​មាន​ភូមិ​ចំណុះ​ចំនួន​១០​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១១១៧​គ្រួសារ​ស្មើ​និង​៤៤៦៣​នាក់ មាន​វត្ត​អារាម​២ សាលារៀន​៥​កន្លែង​ស្មើ​និង​៨​ខ្នង​ដែល​មាន​កំរិត​មតេយ្យ​សាលា​ដល់​មធ្យមសិក្សា​។​ក្នុង​ឃុំ​មាន​ក្រុម​យាមកាម​៧៥​ក្រុម​និង​មាន​ប្រជា​ការពារ​គ្រប់​ភូមិ​ដែល​មាន​លោក​ប្រធានភូមិ​និង​អនុ​ភូមិ​ជា​អ្នកដឹកនាំ​ប្រជា​ការពារ​តាម​ភូមិ​និមួយៗ​។​កន្លងមក​នៅក្នុង​ឃុំ​ក៏​បាន​កើតមាន​អំពើហឹង្សា​ក្នុង​គ្រួសារ អំពើ​ចោរកម្ម​មួយ​ចំនួន​តូច​ផង​ដែរ​។​នៅក្នុង​ឱកាស​នេះ​លោក​មេឃុំ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ភុ​ន សុផល ប្រធាន​មន្ទីរ​ចាត់ការ​នៃ​បណ្ឌិតសភា​នគរបាលជាតិ ដែល​បាន​ចំណាយ​ថវិកា​របស់​លោក​ទិញ​វិទ្យុទាក់ទង​ចំនួន​២៥​គ្រឿង​ចែកជូន​ប្រជា​ការពារ​ទាំង​១០​ភូមិ​និង​មន្ត្រីនគរបាល​ប៉ុស្តិ​ដើម្បី​ប្រើប្រាស់​ក្នុង​ការរក្សា​ការពារ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​។​

​ ​លោក ភុ​ន សុផល ប្រធាន​មន្ទីរ​ចាត់ការ​នៃ​បណ្ឌិតសភា​នគរបាលជាតិ​បាន​មាន​ប្រសា​ស​ន៏​ថា​៖​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ក្នុងនាម​លោក​ជា​មន្ត្រីរាជការ​ម្នាក់​ដែល​មាន​ទឹកចិត្ត​ដ៏​សប្បុរស​និង​យោង​តាម​សំណូមពរ​ចាំបាច់​របស់​មូលដ្ឋាន លោក​បាន​ទិញ​វិទ្យុទាក់ទង​ចំនួន​២៥​គ្រឿង​ដែល​មាន​តម្លៃ​ជាង​១០០០​ដុល្លា ដើម្បី​ចែក​ជូន​ប្រជា​ការពារ​ភូមិ​ទាំង​១០​និង​មន្ត្រីនគរបាល​ប៉ុស្តិ​ក្នុង​បំណង​ជួយ​សំរាល​ការលំបាក​ក្នុង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន រួមចំណែក​អនុវត្តន៍​គោល​នយាបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ ​លោក ជឹម យ៉េត អិបាល​រង​ស្រុក​និង​លោក ហ៊ីម ម៉ាត់ អធិកា​រង​នគរបាល​រង​ស្រុក​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជា​ការពារ​ភូមិ​និង​មន្ត្រីនគរបាល​ប៉ុស្តិ​ដែល​បាន​ទទួល​វិទ្យុទាក់ទង​ខាងលើនេះ​ថា​៖​សូម​បងប្អូន​ជួយ​ថែ​ររ​រក្សា​និង​ប្រើប្រាស់​វិទ្យុទាក់ទង​នេះ​អោយបាន​ចំ​គោលដៅ កុំ​និយាយ​លេង​ខុសពី​ការងារ​ពិសេស​នៅពេល​ស្រវឹងស្រា ដើម្បី​រក្សា​វិន័យ​អោយបាន​ម៉ឺងម៉ាត់​ក្នុង​តួនាទី​ជា​អ្នក​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ធ្វើ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​និង​មាន​ជំនឿ​ជឿជាក់​។​ក្នុងពេលនោះ​ដែរ​លោក​អធិកា​រង​នគរបាល​ស្រុក​និង​លោក​មេ​ប៉ុស្តិ​បន្ទាយ​ព្រាល ក៏​បាន​ធ្វើ​ការបង្ហាត់បង្ហាញ​អំពី​របៀប​ប្រើប្រាស់​វិទ្យុ​ទាក់ទង​ដល់​ប្រជា​ការពារ​ភូមិ​ទាំង​១០​ភូមិ​ផង​ដែរ​៕
2014-04-22_142310

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *