ព័ត៌មានជាតិ

ហង្សក្រហម ​ល្បួង Cristian Tello ក្លិប Bacelona ជិតបានសម្រេច​

យោងតាមប្រភពព័ត៌មានរបស់ talkSPORT បានចុះផ្សាយ​ឲ្យដឹងថា ហង្សក្រហម បាន​ត្រៀមខ្លួន និងជំរុញ ​ដើម្បីល្បួងកីឡាករ ​វ័យក្មេង​របស់ Cristian Tello ក្លិប​ Bacelona ។​
កីឡាករវ័យ ២២ ឆ្នាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រង​របស់គ្រូបង្វឹក Gerardo Martino អាចនឹង​ចាកចេញពីពហុកីឡដ្ឋាន Nou Camp ​នៅរដូវកាលក្តៅនេះ បើសិនជា ទទួលបាន ៨ លានផោននោះ​។​
លោក Brendan Rodgers បានប្រាប់ដល់អ្នកគាំទ្រ​ថា ​យើងត្រូវចំណាយទឹកប្រាក់ ៨ លានផោន ទើប យើងអាច​ល្បួង កីឡាករ Cristian Tello បាន​ ។​

ទន្ទឹម​ជាមួយនឹងគ្នានេះដែរ ក្លិប AC Milan ក៏បានតាមល្បួងផងដែរ ប៉ុន្តែ បើ​​សម្រេច​ចិត្តមកលេង នៅ Premier League ជាមួយនឹង​ក្លិបកំពូលតារាង ហង្សក្រហម វានឹង​​ធានាដល់ការលេង ដែលមិនដូចទឹកដី San Siro ដែលមិនអាចចូលរួមលេង ក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ​។​

បញ្ជាក់ផងដែរថា កីឡាករ Cristian Tello រកគ្រាប់បាល់បាន ៨ គ្រាប់កាលពីរដូវកាល ឆ្នាំ ២០១១ – ២០១២ និង ២០១២ – ២០១៣ ប៉ុន្តែ​នៅរដូវកាលនេះ រកបានតែ ២ គ្រាប់តែប៉ុណ្ណោះ ។​
មូលហេតុដែល អ្នកចាត់ការទូទៅ ហង្សក្រហម លោក Brendan Rodgers ​សម្រេចចិត្តល្បួងកីឡាករ Cristian Tello ព្រោះតែ​ចង់បាន​អ្នក​ប្រយុទ្ធដ៏មុតស្រួច ឲ្យគ្រប់ ៣ នាក់ ដោយសង្ឈឹមថា នឹង​អាច​រក​គ្រាប់បាល់បានដូចទៅនឹង Luis Suarez និង Daniel Sturridge ៕​
Cristian-Tello-Barcelona-2

មតិយោបល់