អេស្ប៉ាញ៖មេធំរបស់ក្លិប Bacelona លោក Josep Bartomeu បានទទួចឲ្យដឹងថា កីឡាករ Lionel Messi នឹងត្រូវស្នើផ្តល់កិច្ចសន្យាថ្មី ដើម្បីរក្សាគាត់ឲ្យលេងជាមួយនឹងក្លិប។
កីឡាករសញ្ជាតិអាហ្សង់ទីន កំពុងតែមានក្លិបធំៗ ជាច្រើនតាមល្បួង ឲ្យចាកចេញពីពហុកីឡដ្ឋាន Nou Camp បន្ទាប់ កីឡាករ Messi មិនអាចជួយឲ្យ ក្លិបអាចឈ្នះ ពាន Copa Del Ray និង ធ្លាក់ចេញពីក្របខណ្ឌ UEFA Champion League នោះ ។
ទោះជាយ៉ាងនេះក្តី លោក Josep Bartomeu បាននិយាយថា លោកត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយធ្វើយ៉ាងណា ឲ្យតែ Messi ព្រមនៅលេងជាមួយនឹងក្លិប ។ លោកបានបន្តថា កុងត្រារបស់ Messi គឺឆ្នាំ ២០១៨ ទើបបានបញ្ចប់ ក៏ប៉ុន្តែយើងចង់ធ្វើឲ្យប្រសើរឡើង ជាមួយនឹងស្ថានភាព នាពេលបច្ចុប្បន្ន។ម្យ៉ាងវិញទៀត គុណសម្បត្តិរបស់ Messi មានច្រើនណាស់សម្រាប់ក្លិប ដោយគាត់ជាអ្នកលេងដ៏ល្អលំដាប់ពិភពលោក ដែលយើងតែងតែជឿទុកចិត្តលើរូបគាត់ និងសង្ឈឹមថា នាពេលខាងមុខ គាត់នៅតែមានវត្តមានលេង ឲ្យ Bacelona ។
ជាមួយនឹងរឿងរកាំរកូស លើករណី បន្តកុងត្រា ដែល Messi ទាមទារតម្លៃខ្លួនរហូតដល់ ២៥០ លានផោន បានធ្វើឲ្យ Bacelona កំពុងស្ថិតនៅភាពទ័លច្រក ។ គ្រាន់តែឭព័ត៌មាននេះភ្លាម ខាងក្លិប Man City វិញ បានត្រៀមលុយជាស្រេច ចំនួន ២៥០ លានផោន ដើម្បីទិញកីឡាករ Messi តែ Bacelona មិនទាន់យល់ព្រមនៅឡើយ ហើយក៏គ្មានអ្វីត្រូវប្រកាស អាចនឹងចប់រដូវលកាលនេះក៏ថាបានដែរ៕
មតិយោបល់