ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម បុរសអ្នកយកព័ត៌មានម្នាក់ ត្រូវគេវាយបែកក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់កំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវបេតុខាងមុខរោងចក្រជូឌឺមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សុខៗស្រាប់តែត្រូវគេវាយនឹងវត្ថុរឹងចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗ សង្ស័យករណីឃាតកម្ម។

សពរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបអ្នកសារព័ត៌ CBN ទូរស្សន៍អនឡាញ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំនើតភូមិតាឡុង ស្រុកចំការលើ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌ្រីមសង់០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-1507 តាមបណ្ដោយផ្លូវបេតុងខាងលើពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ដេញតាមមកពីក្រោយមួយសន្ទុះក៏ស្ងាត់ទៅវិញ ប្រភពបន្តទៀតថា ពេលគាត់មកមើលស្រាប់តែឃើញបុរសខាងលើបែកក្បាលស្លាប់ក្នុងថ្លុកឈាម រួចហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកចំណុចកើតហេតុតែម្ដង។

បច្ចុប្បន្ន សពបុរសខាងលើរង់ចាំខាងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួច និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់