ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលបង្កឡើងដោយបុរសម្នាក់ជាសន្តិសុខយាមក្រុមហ៊ុនធានារាប់រង ហ្វ័រតេដោយរូបគេនោះមានសភាពស្រវឹងស្រាបានបើកទ្វារថយន្តចូលទៅក្នុងរថយន្តរួចបើករថយន្តបុកទម្លោះទ្វាយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ឯទ្វាបាក់ផ្តេកពេញផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងក្រុមហ៊ុនធានារាប់រងមួយមានឈ្មោះថា ហ្វ័រតេ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់មិនប្រាប់អត្តសញ្ញាណគ្រាន់តែដឹងថាជាសន្តិសុខយាមក្រុមហ៊ុនធានារាប់រង ហ្វ័រតេ បានចេញពីផឹកស៊ីរួចត្រឡប់មកវិញដោយក្នុងស្ថានភាពស្រវឹងស្រា លុះមកដល់ក្រុមហ៊ុនវិញបុរសជាសន្តិសុខនោះបានបើកទ្វារថយន្តហើយចូលទៅក្នុងរថយន្តរួចបើករថយន្តបុកទម្លោះទ្វាក្រុមហ៊ុនយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ចំណែកទ្វាវិញដេករាលពេញផ្លូវ។
ក្រោយពេលកើតហេតុប្រធានសន្តិសុខរបស់បុរសជាសន្តិសុខដែលស្រវឹងស្រានោះបានមកធ្វើការដោះស្រាយជាមួយនិងម្ចាស់ក្រុមហ៊ុនធានារាប់រងនោះដើម្បីបញ្ចប់រឿង៕
ព័ត៌មានជាតិ
មតិយោបល់