ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿ​ង​​​”ឥ​ទ្ធិ​ព​ល​នៃ​ស្នេហ៍”​ ​រ​ប​ស់​ចិ​ន​ថ​ត​នៅ​ក​ម្ពុជា​ចេ​ញ​ជា​ ​Trailer​ ​(Video Inside)

យើង​ពិតជាមាន​មោទនៈភាពផងដែរ ខណៈដែល​ឃើញទិដ្ឋភាពដឹកដី ដ៏បវររុងរឿង នេះ ​បានផ្សព្វផ្សាយទៅកាន់​លោកខាងលិច ខណៈដែល​ទីផ្សារភាពយន្តរបស់ចិនចូល​មកផ្តិត​ទិដ្ឋភាព ក្នុងទីក្រុងភ្នំពេញ និង សៀមរាប ​ដាក់ក្នុងសាច់រឿង​របស់ពួកគេ ។ចំណុចនេះដែរ វា​ជាជ្រុង​មួយ ​ផ្សព្វផ្សាយ ផ្នែកទេសចរណ៍របស់កម្ពុជាទៅកាន់លោកខាងលិច​ ជាពិសេស ប្រជាជនចិន ជាង ១ កោដ្ឋ នាក់​នឹងបានឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា​​។​
2014-04-24_154539
កាលពី ២ ខែ កន្លងទៅ រឿង ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្នេហ៍) ដែល​ជា​រឿង​បែប​មនោ​​សញ្ចេតនា ដោយមានការថតនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន ត្រូវបានសម្ពោធ បើកដំណើការថត រហូតមកទល់នឹងពេលនេះ វាចេញជាសាច់រឿង Trailer រួចរាល់ហើយ ក៏ប៉ុន្តែ​នៅមិនទាន់កំណត់កាលបរិច្ចេទ​ចេញ​នៅឡើយ​។​រឿង ឥទ្ធិពលនៃស្នេហ៍ ជាសាច់រឿង ​ដែលថតដោយផលិតកម្ម Beijing Jinyi Celebration Cultural Promotion និងមាន ៣០ ភាគ ។​
រឿង​នេះដែរ ​ចូលរួមសម្តែងដោយ Huang Hai Bo ជាតួរឯក​ប្រុស និង​អ្នកនាង Zhang Jing Chu ជាតួរ​ឯកស្រី ដែលនិយាយអំពី​ឥទ្ធិពលនៃស្នេហា ​គូស្នេហ៍ ១ គូ រស់នៅក្នុងទីក្រុង​៕​
ទស្សនារឿង Trailer ឥទ្ធិពលនៃស្នេហ៍ ៖

មតិយោបល់