វាគឺជារឿងចម្លែកមួយដែរ ដែលសិក្ខាសាលាមួយ ចែករំលែកស្តីអំពីជនរងគ្រោះដែលចាប់ដោយ Alien ឬ មនុស្សភពផ្កាយ។
សិក្ខាសាលាដែលរៀបចំដោយ AMMACH ( Anomalous Mind Management , Abductee , Contactee Helpline ) ដែលជាអង្គការដែលជួយជនរងគ្រោះ ដែលមានបទពិសោន៍ ធ្លាប់បាន Alien ចាប់ ។
អង្គការនេះដែរមានស្ថាបនិកពីររូប គឺ Joanne Summerscales និង Miles Johnston ដោយមិនចំអកឲ្យ ឬចំអន់ ដល់ជនរងគ្រោះដែលត្រូវបាន មនុស្សភពផ្កាយ ចាប់នោះឡើយ។
បើតាមរបាយការណ៍របស់ AMMACH បានឲ្យដឹងថា ជារៀងងរាល់ឆ្នាំ មានមនុស្ស ១៥០០ នាក់ នៅលើពិភពលោក ត្រូវបាន Alien ឬមនុស្សភពផ្កាយចាប់ ។
នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ អង្គការ AMMACH នឹងធ្វើសិក្ខសាលមួយ នៅ Hastings , East Sussex ក្នុងប្រទេសអង់គ្លេស ស្តីអំពីបទពិសោធន៍របស់ជនរងគ្រោះដែលត្រូវបាន Alien ចាប់ ដោយចែកយ៉ាងទូលំទូលាយ។ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលានេះ នឹងត្រូវទិញសំបុទ្រ តម្លៃ ៤៥ ផោន ដោយបូករួមទាំង អាហារថ្ងៃត្រង់ និង ភេសជ្ជះ ផងដែរ៕
មតិយោបល់