ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បុករថយន្តឈប់ចតពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សៀមរាប: កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣០០-៣០១ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2904 បើកបរដោយមិនស្គាល់ (រថយន្តឈប់ចត)។
ម៉ូតូម៉ាក ហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៦ ពាក់ស្លាកលេខ សៀមរាប 1G-1165 បើកបរដោយឈ្មោះ ម៉ៅ លន់ ភេទប្រុស អាយុ ២៦ឆ្នាំ (ស្លាប់) រស់នៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តឈប់ចតលើផ្លូវ បែរមុខទៅទិសខាងកើត ហើយជនរងគ្រោះបានបើកម៉ូតូមកបុកចំពីក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖
-រថយន្តឈប់។
-ម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់