នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថាគាត់នឹងបញ្ចេញរបាយការណ៍បឋមមួយស្ដីអំពីការបាត់ខ្លួនរបស់យន្តហោះ HM370 ប៉ុន្តែនៅមិនទាន់រៀបចំប្រកាសថា អ្នកដំណើរ និងនាវិកស្លាប់នោះទេ។
តាមរយៈការចុះផ្សាយរបស់ CNN បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើសេចក្ដីថ្លែងការជាសាធារណៈនៅក្នុងសប្ដាហ៍ក្រោយ ដោយនឹងបង្ហាញរបាយការណ៍ស៊ើបអង្កេត ប៉ុន្តែលោកមិនបានបញ្ជាក់ថា អ្នកដំណើរទាំង ២៣៩នាក់នៅលើយន្តហោះស្លាប់នោះទេ។
គួរបញ្ជាក់ផងដែរថា ការបាត់ខ្លួនយន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីនេះ គឺជាការបាត់ខ្លួនយ៉ាងអាថ៌កំបាំង ប៉ុន្តែវាមិនមែនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនោះទេ៕
មតិយោបល់