ព័ត៌មានជាតិ

លំហាត់​ប្រាណ​ដែល​មាន​លក្ខណៈត្រឹម​ត្រូវ​សម្រាប់​អ្នក​ដែល​មាន​អាយុ ២០ ឆ្នាំ

ដើម្បីឲ្យទទួល​បាន​រាងកាយ​ដែល​មាន​សុខ​ភាព​រឹង​មាំ នឹង​រូប​រាង​ស្រស់​ស្អាត អ្នក​គួរ​តែ​ទម្លាប់​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ទើប​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់។
ទម្លាប់ហាត់ប្រាណទៀតទាត់
អ្នកត្រូវការពេលវេលាមួយចំនួនជារៀងរាល់ថ្ងៃ ដើម្បី​អនុវត្ត​ធ្វើ​លំហាត់​ប្រាណ។ ការ​ទម្លាប់​ធ្វើ​លំហាត់​ប្រាណ​រាល់​ថ្ងៃ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខ​ភាព​ដូចជា៖ ជួយ​ឲ្យ​រាង​កាយ​ស្រស់​ថ្លា, លើក​កម្ពស់ការ​រំលាយ​អាហារ, កាត់​បន្ថយ​កាឡូរី, ឈឺ​ឆ្អឹង​ខ្នង, ការ​គេង​មិន​លក់… និង​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ធាត់។

ផឹកទឹកឲ្យបានច្រើនក្នុងពេលហាត់
ទឹកផ្តល់ថាម​ពលដល់អស្ចារ្យ ក៏​ដូច​ជា​ភេសជ្ជៈ​ទីពីរ​ក្នុង​កំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ នៅ​ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ​លោក​អ្នក​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​របួស​សាច់​ដុំ និង​ងាយ​ទទួល​រង​ការ​កង្វះ​ជាតិ​ទឹក ដូច្នេះ​អ្នក​គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញ​កង្វះ​ខាត​ទាំង​នោះ។

ផ្តល់នូវសារធាតុចិញ្ចឹមក្រោយពេលហាត់ចប់
បន្ទាប់ពីឈប់ហាត់ប្រហែលជា ៣០ នាទីរាងកាយ​របស់​អ្នក នឹង​ត្រូវការ​ជាតិ​ម្សៅ និងសារ​ធាតុ​ប្រូតេ​អ៊ីន​ជា​ច្រើន។ សារ​ធាតុ​ម្សៅ​នឹង​ផ្តល់​ថាម​ពល​បន្ថែម​ទៀត ខណៈ​ដែល​ប្រូតេអ៊ីន​ជួយ​សាង​សង​ជា​លិកា​សាច់​ដុំ និង​ធ្វើ​ឲ្យ​សាច់​ដុំមាន​ពេល​សម្រាក់​ប្រសើរ​ជាង​មុន។ ដោយ​ឡែក​អ្នក​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​សម្រាក។ ព្រោះ​ការ​បង្ខំ​រាង​កាយ​ឲ្យ​ទទួល​រង​នូវ​សម្ពាធ​ខ្លាំង​ពេក​អាច​បណ្តោល​ឲ្យ​មាន​បរបួស​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សាច់​ដុំ៕
13983835521

មតិយោបល់