ព័ត៌មានជាតិ

ខេត្ត​កំពង់ឆ្នាំង​ ៖ ប្រកាស​ផ្លាស់ប្តូរ តែងតាំង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ​២០១៤ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង មាន​ពិធី​ប្រកាស និង​ចូល​កាន់​មុខតំណែង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​

គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម យូ ប៊ុន​ឡេង ប្រធាន​សាលាឧទ្ធរណ៍ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ឯកឧត្តម កែវ សុផល អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ព្រមទាំង​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​កំពង់ឆ្នាំង ។

​លោក ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង បាន​អាន​ពីប្រវ​ត្ត​ការងារ ដែល​បាន​អនុវត្តន៍ នៅក្នុង​ខេត្ត រួចមក ក៏​ត្រូវបាន​ប្រកាស ផ្លាស់ប្តូរ​មុខតំណែង អាន​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ លោក ទិ​ត្យ សារឿ​ន ប្រធាន​នាយកដ្ឋាន​កិច្ចការ​បុគ្គលិក នៃ​ក្រសួង​យុត្តិធម៌ ឲ្យ​លោក ពេញ វិបុល ទៅ​បំពេញ​ការងារ​នៅ ក្រសួង​យុត្តិធម៌ លោក យូ ទិត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញារង នៃ​អយ្យកា អម​សាលា ដំបូង ខេត្ត​ព្រះសីហនុ មក​បំពេញ​ការងារ​ជា​ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ទៀង ស៊ីថា ប្រធាន​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ទៅ​បំពេញ​ការងារ​ជា ប្រធាន តុលាការ​នៅ​ខេត្ត​ព្រះវិហារ លោក តេង រតនា បំពេញការងារ ជា​ប្រធាន​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​។ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ បាន​សម្តែង​នូវ​ការស្វាគមន៍ របស់លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដែល​ទើបតែ​មក​កាន់ តំណែង​ថ្មី សូមឲ្យ​ទទួល​នូវ លទ្ធផល​ជោគជ័យ ក្នុង​ការងារ និង​អនុវត្តន៍ ការងារ​ប្រកបដោយ សច្ចះ​ធម៌ ស្មោះត្រង់ និង​យុត្តិធម៌ ជា​ទីពឹង ជា​ខ្នងបង្អែក​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អ្នក​អនុវត្តន៍​ច្បាប់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​យុត្ត​ធម៌ និង ជា​ទី​ជម្រក​របស់​ប្រជាពលរដ្ឋ ។​

​ ​ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ ដល់​លោក យូ ទិត្យ​វឌ្ឍនៈ ដែល ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​តួនាទី​ភារៈកិច្ច មក​បំពេញ​ការងារ​ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ឲ្យ​ប្រឹងប្រែង​អនុវត្តន៍​ការងារ អនុវត្តន៍​ច្បាប់​ឲ្យមាន​ប្រសិទ្ធិភាព និង​តម្លាភាព ស្មោះត្រង់​ចំពោះ​ជាតិ ចំពោះ ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ រក្សា​នូវ​វិន័យ​សេចក្តី​ថ្លៃថ្លូរ របស់​ស្ថាប័ន​ច្បាប់ មិន​យក​អំណាច​ទៅ​ប្រើប្រាស់ នូវ​អំពើ​ខុសច្បាប់ និង​ជា​បង្គោល​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ ៕
27

មតិយោបល់