ឯ.ឧ ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានមានប្រសាសន៍ថា ដោយយោងតាមប្រកាស អន្តរក្រសួងលេខ ៣៨៥៦ប្រក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីក្រសួងទាំងពីរបានដាក់ចេញនូវ ប្រកាសអន្តរក្រសួង ស្តីពី
ការ ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានអនុវត្តការយកតម្លៃ សេវារដ្ឋបាល និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល ស្របតានខ្លឹមសារនៃប្រកាសអន្តរក្រសួងនេះ ហើយទន្ទឹមនេះ ក៍មានរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត មិនទាន់បានអនុវត្តតាមខ្លឹមសារ នៃប្រកាសអន្តរក្រសួងនេះនៅឡើយ ។
ឯ.ឧ ឡាយ វណ្ណៈ បានបន្តទៀតថា ចំពោះកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការងារផ្តល់សេវារដ្ឋបាល ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសំរាប់ខេត្តតាកែវ ចំពោះការងារផ្តល់សេវារដ្ឋបាលត្រូវយកតាមតារាងឧបសម្ព័ន មានតម្លៃសេវា រយៈពេល សុពលភាព ចំនួន ។
ឆ្លៀតក្នុងឱកាសនេះ ឯ.ឧ អភិបាលខេត្ត បានសំណូមពរដល់ ថ្នាក់ ក្រុង ស្រុក ឃុំ ឲរៀបចំក្ដាខៀន ពត៌មានបិទតារាងឧបសម្ព័ន នៅចំពីមុខផ្លូចូលដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្វែងរកសេវារដ្ឋបាលបាន ទៅតាម តម្លៃសេវា រយៈពេល សុពលភាព និង ចំនួន។ ដែលពិធីនេះ បានប្រារព្ធធ្វើទ្បើងនៅសាលប្រជុំ គណកម្មាធិការអភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៤ ៕
មតិយោបល់