កីឡាករ Ryan Giggs ដែលឡើងកូដពី អ្នកលេង មកជាជំនួយការគ្រូបង្វឹក ហើយថ្មីៗនេះដែរ ទើបតែឡើង ជាគ្រូបង្វឹកធំ ដឹកនាំក្លិបបិសាចក្រហម បន្ទាប់ពី David Moyes ត្រូវបានបណ្តេញចេញមុនរដូវកាល ។
មូលហេតុដែលធ្វើឲ្យក្លិប បិសាចក្រហម ដេញ David Moyes កៀកចប់រដូវកាលនោះ ដោយសារតែ ធ្វើឲ្យប្រវត្តិសាស្ត្រក្លិប បិសាចក្រហមប្រែប្រួល ជាពិសេស ជើងចុងក្រោយ ចាញ់ ក្លិប Everton ២ – ០ និង គម្លាត ពិន្ទុ រហូតដល់ទៅ ១៣ ពិន្ទុ មិនធ្លាប់មានតាំងពី ឆ្នាំ១៩៧០ មកម្លេះ ។
នៅសល់ ៣ ប្រកួត ចុងក្រោយ ក្លិបបិសាចក្រហម ក៏សម្រេចចិត្ត លើកបន្តុប កីឡាករ Ryan Giggs ឲ្យធ្វើជាគ្រូបង្វឹក ដឹកនាំក្លិប ជួសតំណែង David Moyes ហើយជាឱកាសដំបូងដែល Ryan Giggs មានឱកាសក្លាយជាគ្រូបង្វឹក នៅក្លិបបិសាចក្រហម បើសិនជា ៣ ប្រកួតចុងក្រោយ នេះ Ryan Giggs អាចដឹកនាំក្លិប ឈ្នះ ទាំងបីប្រកួតនោះ ។
ប្រកួត លើកទី ១ ដែល Ryan Giggs កាន់ គឺ បិសាចក្រហម ទទួលភ្ញៀវ ចាបលឿង Norwich នៅថ្ងៃទី ២៦ ខែ មេសា ស្អែកនេះ វេលាម៉ោង ១១ និង ៣០ នាទី យប់ ។
ងាកមកមើល ប្រវត្តិខ្លះៗ របស់ Ryan Giggs គឺចូលប្រឡូកក្នុងអាជីពបាល់ទាត់ ជាមួយនឹងក្លិប បិសាចក្រហម ដំបូង គឺលេងក្នុងឈុតយុវជន នៅឆ្នាំ ១៩៨៧ ដល់ ១៩៩០ ខណៈដែលលេង ឲ្យ មេឃខៀវ ក្នុងឈុតយុវជនដូចគ្នា នៅឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៨៧ ។ នៅក្នុងឆ្នាំ ១៩៩០ កីឡាករ Ryan Giggs ត្រូវបានជ្រើសរើសឲ្យលេង ជាឈុតធំរបស់ បិសាចក្រហម រហូតមកទល់នឹងពេលបច្ចុប្បន្ន ។
សូមបញ្ជាក់ផងដែរថា Ryan Giggs ជួសតំណែង David Moyes ក៏ស្ថិតក្រោមការចង្អុលបង្ហាញសាកល្បង របស់ Sir Alex Ferguson ផងដែរ ខណៈដែលក្លិបកំពុងសំឡឹងមើល និងស្នើសុំគ្រូបង្វឹកថ្មីមកដឹកនាំក្លិបនៅរដូវកាលក្រោយ។
តើ ក្រោមការដឹកនាំ របស់ Ryan Giggs ដែលមាន Sir Alex Ferguson នៅពីក្រោយខ្នង នារាត្រីថ្ងៃទី ២៦ អាចនឹងមានផ្លែផ្កាដែរឬទេ?
មតិយោបល់