ប៉ូលិសនៅប្រទេសនីហ្សេរីយ៉ាងបាននិយាយថាមានក្មេងប្រុសតូចម្នាក់បានស្លាប់ បន្ទាប់ពីឪពុករបស់ខ្លួនវាយព្រោះគាត់គឺជាកូនអារក្ស។ បើយោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាបុរសរូបនោះមានឈ្មោះ Chris Elvis ត្រូវបានចោទប្រកាន់ពីបទវាយកូនប្រុសអាយុ ៤ ឆ្នាំរបស់ខ្លួនរហូតដល់ស្លាប់។ ជនជាប់ចោទបានវាយកូនរបស់ខ្លួនដោយប្រើប្រាស់វត្ថុមុតស្រួច ដែលធ្វើឲ្យរាងកាយរបស់ក្មេងទាំងមូលពោរពេញទៅដោយស្នាមរបួស។ ជនល្មើសបានឆ្លើយសារភាពប្រាប់ប៉ូលិសថា កូនប្រុសរបស់គាត់គឺជាកូនអារក្ស ហើយត្រូវការទៅចាប់ជាតិជាថ្មី។ នៅពេលដែលធ្វើទារុណ្ឌកម្មលើកូនរបស់ខ្លួន ជនល្មើសបានខ្ទប់មាត់កុំឲ្យស្រែក ហើយវាយរហូតដល់ស្លាប់។ អ្នកជិតខាងបានប្រាប់ប៉ូលិសឲ្យដឹងថា Elvis ត្រូវបានសម្តែង សកម្មភាពចម្លែកៗចាប់តាំងពីគាត់បានផ្លាស់មកនៅក្នុងផ្ទះនេះកាលពីឆ្នាំមុន៕
មតិយោបល់