ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បណ្តាលឲ្យមានមនុស្សស្លាប់ ០៤នាក់ និងមានមនុស្សរងរបួសធ្ងន់ស្រាល១១នាក់

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៩លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៤នាក់ (ស្រី០១នាក់) និងមានមនុស្ស របួសធ្ងន់ ០៥នាក់(ស្រី០២នាក់) និង របួសស្រាល ០៦នាក់ (ស្រី០២នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង , រថយន្តធុនតូច ០២គ្រឿង,រថយន្តធុនធំ ០២គ្រឿង យានផ្សេងៗ ០២គ្រឿង និងថ្មើរជើង ០៣នាក់ ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក, មិនប្រកាន់ស្ដាំ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០៣លើក, បើកបរប្រើទូរស័ព្ទ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៩នាក់ (យប់ ០៦ នាក់) ។

រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៤២១គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៣៣គ្រឿង, រថយន្តដឹកដំណើរធុនតូច ១៨៦គ្រឿង, រថយន្តដឹកទំនិញធុនតូច ៥៥គ្រឿង, រថយន្តដឹកទំនិញធុនធំ ១៤៧គ្រឿង ។
រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ២៦គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ៣៩៥គ្រឿង ៕
2014-04-22_094650

មតិយោបល់