អាមេរិក៖បុគ្គលិកបម្រើការងារនៅក្នុងហាង Apple Store នៅក្នុងទីក្រុង Fort Lauderdale
សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានបន្លំលួច iPhone ចំនួន ៦០០គ្រឿង មានតម្លៃស្មើនឹង កន្លះលានដុល្លារអាមេរិក។
ដើមចមដែលឈានដល់ការចាប់ខ្លួន ជន ទាំង ៦ នាក់នោះ ដែលក្នុងចំណោមនោះ មាន អ្នកខ្លះជាអតីត បុគ្គលិក Apple ដោយបានបន្លំខ្លួន ជាអតិថិជន មកធ្វើការដោះដូរ ជាមួយនឹង បុគ្គលិក Apple Store ក្នុងនោះដោយចំណាយពី ៤៥ ទៅដល់ ៧៥ដុល្លារ ដើម្បីយក iPhone មួយគ្រឿង ។ តែជាអកុសល ដោយមានការសង្ស័យ និងទទួលបានរបាយការណ៍ពី បុគ្គលិក Best Buy Mobile និង ឆែក លេខ Serial Number ទើបឈានដល់ការឃាត់ខ្លួន ជនទាំង ៦ នាក់នោះតែម្តង។នេះបើតាមសម្តីអាជ្ញាធរតំបន់ខាងលើ បានប្រាប់សល់អ្នកសារព័ត៌មាន ។
មតិយោបល់