បុរសជនជាតិអ៊ីតាលីម្នាក់ដែលត្រូវបានគេទទួលស្គាល់ថា ជាបុរសដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាព ក្នុងវ័យ ១១១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកំណត់ត្រាពិភពលោក Guinness World Records។
លោកតា Arturo Licata បានកើតនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩០២ ហើយត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness World Records )ជាមនុស្សដែលមានវ័យ ចំណាស់ជាងគេលើពិភពលោក កាលពីនៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីលោកតា Salustiano Sanchez ទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្នុងវ័យ១១២ឆ្នាំនោះ ។
លោកតា Arturo Licata បានចូលបម្រើការងារកងទ័ពកាលពីឆ្នាំ ១៩២១ ក្នុងវ័យ ១៩ឆ្នាំ និងបានឈប់នៅឆ្នាំ ១៩៣៩ ដោយងាកមកបើកអាជីកម្មផ្ទាល់ខ្លួនវិញ។
ប្រពន្ធរបស់លោក Arturo Licata គឺអ្នកស្រី Rosa បានស្លាប់កាលពីឆ្នាំ ១៩៨០ ក្នុងវ័យ ៧៨ឆ្ឆាំ ហើយនៅពេលនេះ លោកតានៅសល់កូនចំនួន ៧នាក់ ចៅចំនួន ៨នាក់ និងចៅទួត ៤នាក់៕
មតិយោបល់