កំពង់ឆ្នាំង៖ មានរឿងដ៏ចម្រូងចម្រាស់មួយមិនគួរបានកើតឡើងនោះគឺ គណៈកម្មការវត្ត ព្រមទាំងព្រះសង្ឃ នៅវត្តក្ងោកមាសក្រោម បានសំណូមពរអោយសាលាបឋមសិក្សាព្រៃគ្រីជើង ស្ថិតក្នុងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលមាន៣ខ្នង១៣បន្ទប់រើចេញពីបរិវេណវត្តនេះ ព្រោះហេតុផលថាបានធ្វើអោយចង្អៀតវត្ត ចង់អភិវឌ្ឍន៏វត្តក៏មិនបាន។នៅក្នុងសំណូមពរមិនគួរកើតមាននេះគេបានអោយប្រជាពលរដ្ឋផ្តិតមេដៃគាំទ្រ តែខ្លះក៏ព្រមផ្តិតមេដៃ និងខ្លះទៀតក៏មិនព្រមផ្តិតមេដៃឡើយ។
លោក ប៊ុន ទ្រីម មេឃុំព្រៃគ្រីបានអោយដឹងពីប្រវត្តិវត្តក្ងោកមាសក្រោមនោះនៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា៖កាលពីសង្គមចាស់ វត្តក្ងោកមាសនេះមាន២ជាប់គ្នា គឺ១ក្ងោកមាសលើនិងមួយទៀតគឺក្ងោកមាសក្រោម។ក្រោ យថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វត្តក្ងោកមាសនេះបានកសាងឡើងវិញតែវត្តក្ងោកមាសលើតែប៉ុណ្ណោះចំណែកសា លាបថមសិក្សាព្រៃគ្រីជើង ក៏បានកសាងជាបន្តបន្ទាប់រហូតមាន៣ខ្នង និងមានបន្ទប់ទីចាត់ការមួយ ដែលបានសា ងសង់ក្នុងទីធ្លាអតីតវត្តក្ងោកមាសក្រោមនេះ។ក្រោយមកនៅឆ្នាំ២០១០ វត្តក្ងោកមាសក្រោមត្រូវបានបង្កើតឡើងវិញជាថ្មីទៀតនៅលើទីតាំងចាស់។ចាប់ពីបានកកើតឡើងវិញវត្តក្ងោកមាសក្រោមបានចាប់ផ្តើមអភិវឌ្ឍន៏ដោយបានកសាងព្រះវិហារកសាងកុដិជាដើមក្រោមការជួយឧបត្ថមពីសប្បុរសជន ពិសេសម្តាយរបស់ឧកញ៉ាម្នាក់។
ក្រោយពីការចាប់ផ្តើមអភិវឌ្ឍន៏វត្តក្ងោកមាសក្រោមនេះត្រូវបានគេនិយាយថា៖វត្តមិនអាចអភិវឌ្ឍន៏ទៀតបានឡើយព្រោះទើសសាលារៀន។ដោយហេតុនេះហើយទើបម្ចាស់ប្រាក់ដែលគេចង់កសាងពង្រីកវត្តបន្ថែមទៀត គេបានស្នើសុំ អោយសាលារៀនរើចេញពីបរិវេណវត្ត ប៉ុន្តែគេនឹងសាងសង់អាគារថ្មីអោយគ្រប់ចំនួនសងវិញ។ជុំវិញបញ្ហានេះ៥០ភាគរយយល់ព្រមអោយសាលារើចេញពីវត្ត តែ៥០ភាគរយទៀតមិនយល់ព្រមព្រោះថាសាលាថ្មីនៅឆ្ងាយពីពីភូមិនិងពីផ្ទះរបស់សិស្ស។
លោក យិន សាវេន អភិបាលស្រុកជលគីរី បាននិយាយអោយដឹងនៅថ្ងៃទី២៩ ខែតុលានេះដែរថា៖ លោកមិនបានដឹងរឿងផ្តិតមេដៃអីនោះទេ ប៉ុន្តែរឿងអោយសាលារៀនចេញពីវត្តនោះគឺបានចប់ទៅហើយ ព្រោះប្រជាពលរដ្ឋមិនយល់ព្រមឡើយ។ការដែលចង់អោយសាលាបឋមសិក្សារើចេញនោះ គឺមកពីវត្តមិនអាចកសាងពង្រីកបាន ឯ សាលាក៏មិនអាចអភិវឌ្ឍន៍ទៀតបានដែរ ទើបស្នើអោយសាលារើចេញពីវត្តក្ងោកមាសក្រោមទៅដាក់នៅវិទ្យាល័យនិងអនុវិទ្យាល័យព្រៃគីរី វិញដែលម្ចាស់ប្រាក់គេថានឹងសាងសង់អាគារថ្មីអោយទាំងអស់ មាន៣ខ្នង១៣បន្ទប់ និងទីចាត់ការមួយ។ប៉ុន្តែដោយសារថាៈក្រសួងអប់រំមិនឯកភាព និងប្រជាពលរដ្ឋមួយភាគគេជំទាស់ទើបផ្អាកទៅវិញ។ គាត់មិនបានដឹងថាថ្មីៗមានគេដើរប្រមូលមេដៃស្អីទៀតនោះទេ។
លោក គ្រូបង្រៀនឈ្មោះ សុខ សម្បត្តិ ដែលបង្រៀននៅសាលាបថមសិក្សាព្រៃគ្រីជើងនេះបាននិយាយអោយដឹងថា៖សាលានេះមានអាគារ៣ខ្នងមាន១៣បន្ទប់ មានសិស្សចូលរៀន ៩៦៥នាក់ (រួមទាំងមតេយ្យ)សិស្សចូលរៀន២ពេលក្នុង១ថ្ងៃ។សាលាទាំង៣អាគារនេះគឺកសាងដោយសហគម១ខ្នងនៅឆ្នាំ១៩៨៣មាន២បន្ទប់ មួយខ្នងកសាងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ១៩៩៧ មាន៦បន្ទប់ និងមួយខ្នងទៀត កសាងដោយមូលនិធិសង្គមនៅឆ្នាំ២០០០មាន៥បន្ទប់។
ប្រជាពលរដ្ឋដែលរស់នៅចំណុះជើងវត្តក្ងោកមាសក្រោម ពិសេសអាណាព្យាលសិស្ស បាននិយាយអោយដឹងថា៖ ថ្មីៗនេះមានមន្ត្រីនគរបាលខេត្តម្នាក់ដែលមានទីលំនៅភូមិព្រៃគ្រីនេះបានដើរផ្តិតមេដៃសារជាថ្មីទៀត ទើបពួកគាត់មានការព្រួយបារម្មណ៍ ហើយពួកគាត់សំណូមដល់អាជ្ញាធរខេត្ត សូមកុំរើសាលា នោះចេញអីព្រោះសិស្សពិបាកទៅរៀននៅឆ្ងាយ ម្យ៉ាងវិញទៀតសាលារៀនមានស្រាប់ហើយចាំបាច់អី ទៅវ៉ៃចោល ហើយទៅធ្វើថ្មីវិញ បើចង់កសាងសាលាថ្មី ទៅធ្វើថ្មីទៅតែកុំវ៉ៃសាលាចាស់ចោល ម្យ៉ាងវិញទៀតសាលាកើតមុនយូរណាស់ហើយ ចំ ណែក វត្តក្ងោកមាសក្រោមទើបកើតក្រោយជាង៣ឆ្នាំនេះទេ បើនិយាយតាមច្បាប់វិញ ដីនោះជាកម្មសិទ្ឋសាលារៀនស្របច្បាប់ព្រោះសាលាកើតមុន៣១ឆ្នាំមកហើយ រឿងនេះសូមថ្នាក់លើជួយពិនិត្យសម្របសម្រួលអោយផង៕
មតិយោបល់