នាង Candra Kolodziej វ័យ ៣២ ឆ្នាំរស់នៅក្នុងទីក្រុង Travese សហរដ្ឋអាមេរិកបានធ្វើការសាកល្បងរបបអាហារចំលែកមួយរហូតដល់ញៀនខ្លួនឯង។
ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃអេកូឡូស៊ីជាមួយនឹងផ្នែកកសិកម្ម នាង Candra Kolodziej ខំប្រឹងស្វែងរកប្រភពនៃសាច់ផ្សេងៗដើម្បីធ្វើជារបបអាហារប្រចាំថ្ងៃ។ ប៉ន្តែការសាកល្បងនេះបានប្រែក្លាយឲ្យនាងញៀនជាមួយនឹងការញ៉ាំសត្វល្អិតដូចជាដង្កូវ ចង្រិត… ព្រមទាំងសត្វកណ្តុរជាដើម។
ក្នុងមួយសប្តាហ៍ Kolodziej បរិភោគសត្វល្អិតអស់ ១,៤ គីឡូក្រាម ហើយនាងបានិយាយថា ( ខ្ញុំបានទទួលទានអាហារទាំងនោះទទួលបានការកោតសសើរ ព្រមទាំងការចំអកពីអ្នកដដៃ ហើយមានអ្នកខ្លះមានការភ្ញាក់ផ្អើលនៅពេលដែលខ្ញុំណែនាំអំពីសាច់កណ្តុរ ) ។ ស្ត្រីរូបនេះបានបង្ហាញអាហារដ៏ឆ្ងាញ់បំផុតរបស់នាងដែលធ្វើអំពីសូកូឡាគ្របដណ្តបទៅដោយ ដង្កូវ ចង្រិត ម្យ៉ាងទៀតនាងក៏មិនខ្មាស់អៀនក្នុងការបង្ហាញពីរូបមន្តក្នុងការយកសត្វល្អិតទាំងនេះធ្វើជាអាហារដែរ៕
មតិយោបល់