តាមការសិក្សាថ្មីមួយបានបង្ហាញថា ភាពស្និតស្នាល និងសុភមង្គលរបស់ប្តីប្រពន្នមួយគូបានស្តែងចេញតាមរយៈចម្ងាយ និងលក្ខណះនៃការគេងរបស់ពួកគេ។ ដៃគូដែលគេងឃ្លាតពីគ្នាតិចជាង ២ ទៅ ៣ សង់ទីម៉ែត្រពីគ្នាទំនងជាមានភាពស្និតស្នាលជាងគូស្នេហ៍ ដែលរក្សានៅគម្លាតចាប់ពី ៧០ ទៅ ៨០ សងទីម៉ែត្រ។ គូស្វាមីភរិយាដែលគេងប៉ះគ្នាក្នុងពេលយប់គឺទទួលបាននូវភាពសប្បាយរីករាយជាងគូស្នេហ៍ដែល (គ្មានហ៊ានប៉ះពាល់គ្នា) ក្នុងពេលគេង។
ការសិក្សារបស់អ្នកជំនាញជនជាតិអង់គ្លេស ទៅលើមនុស្សចំនួន ១០០០ នាក់បានរកឃើញថា ៨៦ ភាគរយនៃគូស្វាមីភរិយា ដែលគេងឃ្លាតពីគ្នាប្រវែងមួយអ៊ីញ គឺមានភាពស្និតស្នាលច្រើនជាងប្រហែលជា ២ ភាគ ៣ នៃគូស្នេហ៍ដែលគេងដាច់ឆ្ងាយពីគ្នា។
ខាងលើនេះជារូបភាពដំណាងមួយចំនួនដែលតែងតែជួបប្រទះជាញឹកញាប់ប្រហែលជា ៤២ ភាគរយនៃការនិយាយកុហុកសម្រាប់គូរស្នេហ៍ដែលគេងទល់ខ្នងគ្នា។ ១២ ភាគរយនៃគូស្នេហ៍ដែលបានគេងឃ្លាតពីគ្នាតិចជាងប្រហែលមួយអ៊ីញ និង ២ ភាគរយសម្រាប់គូស្នេហ៍ដែលគេងឃ្លាតពីគ្នាច្រើនជាង ៧៦.២ សងទីម៉ែត្រ (៣០អ៊ីញ)៕
មតិយោបល់