ថៃ៖កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៤ ម្សិលមិញនេះដែរ បុរស ម្នាក់ បានលុតជង្គង់នៅលើផ្លូវ ដើម្បីឲ្យមិត្តស្រីអភ័យទោសក៏ប៉ុន្តែមិនទទួលបានការទះកំភ្លៀង នោះទេ។
រូបថត ក្នុង ហេតុការណ៍នេះ ត្រូវបានគេបង្ហោះ ទៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក រំពេចជាមួយនឹងគ្នានោះដែរ ទទូលបានការចាប់អារម្មណ៍ ពីមនុស្សមិនតិចនោះទេ ដែលលេងអនឡាញ ។ បើទោះបីជាលុតជង្គង់សុំអភ័យទោស ក៏ប៉ុន្តែ បុរសវ័យក្មេងរូបនេះ មិនទទួលបានការទះកំភ្លៀងពីមិត្តស្រីជនជាតិថៃ នោះឡើយ ។ ក៏ប៉ុន្តែនាងបានប្រើប្រាស់វិធីរបស់នាង ឲ្យលុតជង្គង់សុំទោស។
បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានបង្ហោះ នៅលើ បណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា មូលហេតុចម្បង ដោយសារតែបុរសរូបនេះ ទាក់ទងស្រីផ្សេងៗ ជាច្រើន ដែលធ្វើឲ្យមិត្តស្រីជនជាតិថៃ ខឹងសម្បារ ។
បើទោះបីជាយ៉ាងនេះក្តី មានអ្នកបញ្ចេញមតិជាច្រើននៅលើអនឡាញ បានឲ្យដឹងថា “រឿងលុតជង្គង់វាមិនខ្មាស់អៀននោះទេ បើសិនជាយើងធ្វើ នៅក្នុងទីកន្លែងដែលស្ងាត់ ក៏ប៉ុន្តែនេះ វាស្ថិតនៅទីសាធារណៈ ដែលប៉ះពាល់ដល់បុរសជាច្រើនទៀត ” ៕
មតិយោបល់