កំពង់ឆ្នាំង៖កុមារីអាយុ១២ឆ្នាំម្នាក់មានជម្ងឺរបេងកូនកណ្តុររាំរ៉ៃជាង៣ខែមកហើយ បច្ចុប្បន្នរូបនាងស្គមរីងរ៉ៃ ប្រៀបដូចកុមារអត់បាយសម័យប៉ុលពត នៅតែស្បែកដណ្តប់ឆ្អឹង ឪពុកម្តាយបានខិតខំព្យាបាលជម្ងឺកូនរហូតអស់លុយពីខ្លួនទៅហើយនៅតែមិនជា ដោយអាណិតអាសូរកូន ពួកគាត់បានសំណូមពរដល់អ្នកយកព័ត៌មានយើងជួយធ្វើការផ្សព្វផ្សាយស្វែងរកសប្បុរសជនដែលមានក្តីមេត្តាករុណា មេត្តាជួយសង្គ្រោះព្យាបាលជម្ងឺកូនស្រី ដែលកំពុងប្រឈមនិងសេចក្តីស្លាប់ព្រោះអត់លុយព្យាបាល។
លោក នៅ បញ្ញា អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ បួរ ផល្លា អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូរណ៌ មានកំរិតជីវភាពមធ្យម តែពេលនេះដោយសារតខិតខំព្យាបាលកូនស្រី បានធ្លា្កក់ខ្លួនក្រអស់លុយពីផ្ទះទៅហើយ បាននិយាយអោយអ្នកយមព័ត៌មានយើងដឹងថា៖ពួកគាត់មានកូន៤នាក់កូនប្រុសច្បងបានេធ្វើការ ងារជាសន្តិសុខរោងចក្រនៅទីក្រុងភ្នំពេញ កូនទី២កំពុងរៀននៅភ្នំពេញ កូនទី៣និងទី៤ នៅរៀនក្នុងមូលដ្ឋានឃុំពពេល។ ចំណែកកូនពៅរបស់ពួកគាត់ដែលកំពុងមានជម្ងឺប្រឈមនិងសេចក្តីស្លាប់នេះមានឈ្មោះ ផូ ខេមរី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ពេលចូលកងវិញនេះ។ចាប់តាំងពីខែមិថុនា ឆ្នាំ២០ ១៤មកនាងមានជម្ងឺចម្លែក ពិកបាកនិងយល់ គឺចេះតែស្គមទៅៗ ដំបូងគាត់បា នយកនាងទៅព្យាលបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ រយះពេលជា២០ថ្ងៃគ្រាន់បានធូរស្រាលក៏យកកូនមកផ្ទះអោយចូលរៀនសូត្រវិញ។លើកទី២ ពួកគាត់បានយកនាងទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្បែរវត្តភ្នំក្រុងភ្នំពេញម្តងទៀតរយះពេលជាង២០ថ្ងៃដែរ ពេលនោះគ្រូពេ ទ្យបានធ្វើការវះកាត់រូបនាង និងបានប្រាប់ពួកគាត់ថា នាងមានជម្ងឺរបេងកូនកណ្តុរ។
ប៉ុន្តែក្រោយពីការវះកាត់មកដល់ពេលនេះជម្ងឺកូនស្រីរបស់គាត់មិនបានធូរស្រាលឡើយគឺកាន់តែធ្ងន់ធ្ងរនិងស្គមរីងរ៉ៃទៅៗ ធ្វើអោយគាត់អស់ក្តីសង្ឃឹមយ៉ាងខ្លាំង មកដល់ពេលនេះពួកគាត់បានចំណាយប្រាក់ដែលមានក្នុងផ្ទះនិងលក់ដូរមាសប្រាក់អស់ពីខ្លួនជាងជាង៦លានរៀលទៅហើយ នៅតែព្យាលបាលនាងមិនជា។ដើម្បីជួយកូនក្នុងពេលនេះគ្មានអ្វីក្រៅពីលើកដៃសំពះសំណូមពរដល់អ្នកកាសែតអោយជួយផ្សព្វផ្សាយ ស្វែងរកសប្បុរសជន និងលោកគ្រូពេទ្យឯកឧត្តម លោកជំទាវ ដែលមានធម៌សប្បុរសនិងក្តីមេត្តករុណាទេទើបអាចជួយសង្គ្រោះនិងព្យា បាលស្រោចស្រង់ជីវិតកូនស្រីពៅគាត់បាន។
អ្នកយកព័ត៌មានយើងពេលឃើញរូបរាងស្បែកដណ្តប់ឆ្អឹងរបស់នាងពិតជាគួរអោយអាណិតអាសូរខ្លាំងណាស់ សង្ឃឹមថាឯកឧត្តម លោកជំទាវដែលមានធម៌មេត្តាករុណាអាណិតស្រ ឡាញ់កុមារពិតជាជួយព្យាបាល សង្គ្រោះជីវិតរបស់នាង ដែលកំពុងប្រឈមនិងសេចក្តីស្លាប់អោយបានរស់ជាក់ជាមិនខានឡើយ ៕
មតិយោបល់