ព័ត៌មានជាតិ

លោកតា​អាយុ ៦៥​ឆ្នាំ ចង់​កែ​ភេទ​ជា​ស្រី​

​លោកតា Roxanne Yeatman វ័យ ៦៥​ឆ្នាំ គឺជា​អតីតយុទ្ធជន បច្ចុប្បន្ន​រស់​នៅក្នុង​ប្រទេស​អង់គ្លេស បាន​ស្នើសុំ​ទៅ​កាន់​សេវាកម្ម​សុខភាព​ជាតិ​អង់គ្លេស​(NHS) ក្នុងការ​ចំណាយលុយ ២០.០០០​ផោន ប្រហែល​នឹង ៣៣.៦៨០​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការវះកាត់​ប្ដូរ​ភេទ​។​

​លោកតា​ម្នាក់នេះ បាន​ព្យាយាម​កែ​សម្ផស្ស​ជាច្រើន​ដង ប៉ុន្តែ​មិន​បាន​តាម​ដូច​បំណង​ដែល​គាត់​ចង់​បាន​ឡើយ ដូច្នេះហើយ​ទើប​គាត់​ចង់​ធ្វើការ​កែ​ភេទ​ជា​លើក​ចុងក្រោយ​។​

​នៅពេលដែល​គេ​សួរ​គាត់​ថា ហេតុអ្វី​បានជា​ចង់​កែ​ភេទ គាត់​បាន​ឆ្លើយថា “​គាត់​កើត​មក​ខុស​ភេទ​” មានន័យ​ថា គាត់​ជា​ស្រី ប៉ុន្តែ​បែរជា​ភេទ​ប្រុស​ទៅវិញ​។​

​ពាក់ព័ន្ធ​នឹង​គោលបំណង​ចង់​កែ​ភេទ​នេះ ក្រុមគ្រួសារ​របស់​គាត់ មិន​បាន​ជំទាស់​ឡើយ ព្រោះ​ពួកគេ​គិត​ជា​វា​សេចក្ដីត្រូវការ​របស់​គាត់​៕​
MAIN-Roxanne-Yeatman

មតិយោបល់