ព័ត៌មានជាតិ

គុណ​សម្បត្តិ​នៃ​ស្លឹក​ម្លូ

ស្លឹក​ម្លូ​គឺ​ជារុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​ចាស់​ៗ​និយម​យក​ទៅ​ពិសា​ជាមួយនឹង​ស្លា ព្រម​ទាំង​កំបោរ ប៉ុន្តែ​ក្រៅ​ពី​ការ​បរិភោគ​ស្លឹក​ម្លូ​ក៏​មាន​គុណសម្បត្តិ​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ ហើយ​សារៈ​ប្រយោជន៏​ទាំង​អស់​នោះ​មាន​ដូច​ខាង​ក្រោម៖
១. ព្យាបាលដំបៅ,មុខ​មុន
ស្លឹកម្លូ ២ ទៅ ៣ សន្លឹកកាត់ឲ្យតូចៗដាក់​ចូល​ក្នុង​កូន​ពែង​មួយ បន្ទាប់​មក​បង់​ក្នុង​ទឹក​ក្តៅ​ដាំ​ពុះ(បង់ដូចតែ) រង​ចាំ​រយៈ​ពេល ១០ ទៅ ១៥ នាទី​ដើម្បី​ឲ្យ​ស្លឹក​ម្លូ​ចេញ​ពណ៌​ល្អ បន្ទាប់​មក​ធ្វើ​ការ​ជូត​សម្ហាត​លើ​មុខ​ដំ​បៅ ឬស្បែក​មុខ​បន្ត​ធ្វើ​បែបនេះ ២ ទៅ ៣ដង​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើអ្នក​ប្រើប្រាស់​វិធី​នេះ ហើយ​ធ្វើ​ឲ្យ​មុខ​របួស​របស់​អ្នក​មាន​ហៀត​ទឹក​ពណ៌​លឿង​មក​អ្នក​អាច​ប្រើ​មធ្យោបាយ​មួយទៀត គឺ​យក​ក្រដាស់​មក​ដុត​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ បន្ទាប់​មក​យក​រោយ​ពី​លើ​មុខ​របួស។ តែ​ប្រសិន​ដំបៅ​របស់​អ្នក​មាន​មុខ​របួស​ធំ​អ្នក​មិន​ត្រូវ​ប្រើ​ទឹក​ម្លូ​ដែល​មាន​វិធី​ដូច​ខាង​លើនោះ​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ងាយ​នឹង​ប្រតិកម្ម ក៏ប៉ុន្តែ​អ្នក​អាចយក​ស្លឹក​ម្លូ​មក​ស្ងោរ​ ហើយ​ត្រូវ​ប្រើ​ឲ្យ​មាន​ភាព​ម៉ត់​ចត់។

២. ព្យាបាលជំងឺឈឺក្បាលនៅពេលអាកាសធាតុប្រែប្រួល
ប្រើស្លឹកម្លូ ៥ សន្លឹកមកបុកឲ្យម៉ត់ បន្ទាប់​មកយក​បិទ​ជុំវិញថ្ងាស់​ឲ្យ​ពេញវា និង​ជួយ​បន្ធូរការ​ឈឺ​ចាប់​បាន។ បើ​យោង​តាម​ឱសថបុរាណ ស្លឹក​ម្លូ​គឺ​មាន​ជាតិ​ហិរ​និង​ហាង​សម្រាប់​កម្ចាត់​មេរោគ, ការ​រលាក​ព្រមទាំង​ជា​ថ្នាំ​សម្លាប់​មេរោគ​តេតាណុសថែម​ទៀត។

៣. ជាថ្នាំសម្រាប់កម្ចាត់មេរោគនៅលើមុខរបួស
ក្នុងពេលដេលអ្នកទទួលរងរបួសអ្នកគួរប្រើស្លឹកម្លូរញីឲ្យ​ទក់​ដាក់​ចូល​ក្នុង​ទឹក បន្ទាប់​មក​យក​ទឹក​នោះ​មក​លាង​សម្អាត​មុខ​របួស​ទឹក​ម្លូ​នេះ​អ្នក​មិន​ត្រូវ​យក​វា​ទៅ​ស្ងោ​នោះ​ទេ​អ្នក​គួរ​តែ​បន្ត​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុងរយៈ​ពេល ២ ថ្ងៃ​ក្រោយ​មក​អ្នក​នឹង​បាន​ឃើញ​មុខ​របួស​របស់​អ្នក នឹង​ស្ងួតគ្មាន​ខ្ទុះ និង​មេរោគ។

៤. ព្យាបាលជំងឺឈឺបំពងក
នៅពេលដែលអ្នករលាកបំពងក អ្នក​អាច​ប្រើ​ស្លឹក​ម្លូមក​បន្ថែម​ជា​មួយ​ទឹក​ឃ្មុំញី​ឲ្យ​ទក់ បន្ទាប់​មក​លេប​ចូល​យឺតៗ គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់។

៥. ជួយសម្រួលដល់អ្នកម្តាយ បន្ទាប់ពីសម្រាល​កូន​រួច
បន្ទាប់ពីធ្វើការសម្រាល​កូន​រួច​ អ្នក​ម្តាយ​ទាម​ទារ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​ ដូច្នេះស្លឹក​ម្លូ​អាច​ជួយ​ឲ្យ​អ្នក​ម្តាយ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​ទារក​ ម្យ៉ាង​វិញ​ទៀត​វា​ក៏​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​យ៉ាងរហ័ស​ផង​ដែរ។

៦. ព្យាបាលជំងឺគ្រុនផ្តាសាយ
ប្រើស្លឹកម្លូប្រហែល ៥ សន្លឹកមកដាក់ត្រាំក្នុង​ស្រា ក៏ប៉ុន្តែអ្នក​មិន​ត្រូវ​កាត់​វា​នោះ​ទេ គឺ​គួរតែ​រក្សា​រូប​រាង​ដើម​ឲ្យ​នៅ​ដដែល។ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​​នៃជំងឺ​រលាក​សន្លាក់, ជួយ​​សម្រួល​ការ​ឈឺចាប់​ក្បាល, និង​កាត់​បន្ថយ​មេរោគជំងឺ​គ្រុន​ផ្តា​សាយ។

៧. កម្ចាត់ក្លិនជើង
ប្រើស្លឹមម្លូ ៥ ក្រាមដាក់ក្នុងទឹកដោយដាំឲ្យពុះ បន្ទា​ប់​មក​យក​ទឹក​នោះ​មក​ដាក់​ត្រាំជើង ឬក៏​យក​ញី និង​ជើង​ក៏​មាន​មាន​ប្រសិទ្ធ​ដែល។

៨. ព្យាបាលជំងឺរមាស់ និងការរលាកយោនី
យក​ស្លឹក​ម្លូ និង​អំបិល​បន្តិច​មក​បន្ថែម​ក្នុង​ទឹក​ក្តៅ​ងូត បន្ទាប់​មក​ទុក​ទឹក​ឲ្យ​ត្រជាក់​មក​លាង​សម្អាយ​លើ​ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទ​របស់​អ្នក វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​លើ​ការ​រលាក និង​រមាស់។

៩. ជួយព្យាបាលជំងឺស្ពឹកសសៃប្រសាទ
ប្រើស្លឹកម្លូមកច្របាច់ជាមួយនិង ទឹក​ឃ្មុំ ២ ទៅ ៣ ស្លាព្រា បន្ទាប់​មក​ចែកជា ២ ចំណែក​ទទូលទាន​បាន​តែ​ពេល​ថ្ងៃ​ប៉ុណ្នោះ។

១០. ព្យាបាលជំងឺសួត
ក្នុងពេលដែលអ្នកទទួលរងនូវជំងឺសួតអ្នកអាចប្រើស្លឹកម្លូមកត្រាំក្នុងប្រេងស្ពៃខ្មៅក្តៅឧណ្ឌៗ បន្ទាប់​មក​ដាក់​លើ​ទ្រូង​របស់​អ្នក​អាច​ជួយ​កាត់​បន្ថយ​ការ​ក្អក​ព្រម​ទាំង​ជួយ​សម្រួល​ការ​ដក​ដង្ហើម​របស់​អ្នក។

១១. ព្យាបាលជំងឺទល់លាមកសម្រាប់កុមារ
សម្រាប់ទារកក្នុងករណីទល់លាមក អ្នក​ម្តាយ​អាច​ប្រើ​ស្លឹក​ម្លូផ្សំ​ជា​មួយ និង​ប្រេង​ល្ហុងយក​មក​សុល​តាម​រន្ធគូទ​របស់​កុមារ វានិង​សម្រួល​ដល់​ពោះ​វៀន​ធំ​របស់​ក្មេង។

១២. ក្លិនក្លៀក
ជាដំបូងអ្នកត្រូវប្រើក្រូចស្រស់ចំនួន ១ ឬ ២ ចំណិត​មក​ជូត​សម្អាត​ជុំវិញ​បរិវេណ​ក្លៀក​របស់​អ្នក​រង​ចាំ​រយៈ​ពេល ៥​នាទី​លាង​ទឹក​ឲ្យ​ស្អាត​ ហើយជូត​ឲ្យ​ស្ងួត។ ជំហាន បន្ទាប់​អ្នក​ត្រូវ​លាង​ស្លឹក​ម្លូ​បុក​វា​ឲ្យ​ម៉ត់​រួច​យក​មក​លាប​លើ​ក្លៀក​របស់​អ្នក​រងចាំ​រយៈ​ពេល​មួយ​រាត្រី សូម​លាង​សម្អា​តនៅ​ពេល​ព្រឹក​ដោយ​ប្រុង​ប្រយត្ន័។ ដើម្បី​ឲ្យ​ទទួល​បាន​ប្រសិទ្ធ​ខ្ពស់​អ្នក​គួរ​តែ​ប្រើ​វិធី​នេះ​ចំនួន ២ ទៅ ៣ ដង​ក្នុង​មួយស​ប្តាហ៏។ វិធី​នេះ​អាច​ជួយ​ឲ្យ​ក្លៀក​របស់​អ្នក​មាន​សំណើម​ព្រម​ទាំង​មាន​ក្លិន​ស្រស់​ថ្លា​ក្នុង​រយៈ​ពេល​ឆាប់​រហ័ស ដោយ​សារ​តែ​ក្លិន​ត្រូវ​បាន​កំចាត់​ក្នុង​ពេល​មួយ​ដ៏​ឆាប់​រហ័ស​វា​ក៏​ងាយ និង​ត្រឡប់​មក​វិញ​ដែរ។ អ្នក​គួតែ​អនុវត្ត​ន៏​ក្នុង​ពេល​យប់ បន្ទាប់​មក​យក​វា​ចោល​ឲ្យ​ឆ្ងាយ៕
13987285641

មតិយោបល់