ព័ត៌មានជាតិ

ឥណ្ឌា​សហកា​ផលិត​សព្វាវុធ​ទំនើប​បំផុត​លើ​ពិភពលោក​ជាមួយ​អាមេរិក​

​ឥណ្ឌា​-​វ៉ាស៊ីនតោន​៖ ឥណ្ឌា​មាន​គម្រោង​បង្កើន​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​និង​ផលិត​កាំ​ជ្រួច មី​ស៊ី​ល​សព្វាវុធ​ទំនើបៗ​ជាមួយ​អាមេរិក ជាជាង​ទិញ​សព្វាវុធ​មកពី​បរទេស ។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក រដ្ឋមន្ដ្រី​ឥណ្ឌា លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី​ទៅ កាន់​អាមេរិក​នា​ពេល​នេះ​គឺ​ដើម្បី​ស្វែង រក​កិច្ចសហប្រតិបត្ដិការ​ស្រាវជ្រាវ បច្ចេកវិទ្យា​សព្វាវុធ​ទំនើបៗ​ជាជាង​ការ ទិញដូរ​ពី​អាមេរិក​ដែល​មាន​ផល​លំបាក ជាច្រើន ។ មន្ដ្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការ បរទេស​ឥណ្ឌា​មួយរូប​បាន​ឱ្យដឹងថា នាយករដ្ឋមន្ដ្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី នឹង ពិភាក្សា​លម្អិត​ពី​បញ្ហា​ខាងលើ​នៅ​ក្នុង ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ។​
India
​អ្នក​វិភាគ​ពី​យុទ្ធសាស្ដ្រ​ការពារជាតិ ឥណ្ឌា​ក៏​បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋា​ភិ បាល​របស់​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​នឹងមិន កុម្ម៉ង់​ទិញ​សព្វាវុធ​ពី​អាមេរិក​ដូច​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាន់ មូហា​ន់​ស៊ី​ង នោះឡើយ ដោយ​រួម​គ្នា​ជា មួយ​អាមេរិក​ផលិត​សព្វាវុធ​តែម្ដង ។ មាន​តែ​បែប​នេះ​ហើយ ដែល​អាច​ជួយ​ឱ្យ បច្ចេកវិទ្យា​ឥណ្ឌា​មាន​ភាព​រីកចម្រើន ឆ្ពោះទៅមុខ ។​
​រយៈពេល​១០​ឆ្នាំកន្លងមក ឥណ្ឌា​បាន ទិញ​សព្វាវុធ​ពី​អាមេរិក​ដែល​មាន​តម្លៃ ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ ។ លោក Bharat Karnad អ្នកឯកទេស​ស្រាវ ជ្រាវ​សន្ដិសុខ​ជាតិ​មក​ពី​មជ្ឈមណ្ឌល ស្រាវជ្រាវ​គោលនយោបាយ​យុទ្ធសាស្ដ្រ របស់​ឥណ្ឌា​បានឱ្យដឹងថា ក្រោយពេល ទិញ​ឧទ្ធម្ភាគចក្រ Apache និង​យន្ដ ហោះ​ដឹកជញ្ជូន C-17 របស់​អាមេរិក មក ឥណ្ឌា​កំពុងតែ​ត្រួតពិនិត្យ​ការទិញ​ដូរ មាន​ដែន​កំណត់ ដោយ​សង្ឃឹមថា នឹង សហការ​ជាមួយ​អាមេរិក​ក្នុង​ការ​ស្រាវ ជ្រាវ​ផលិត​សព្វាវុធ​ទំនើបៗ​បំផុត​នៅ លើ​ពិភពលោក ។​
​ចំណែក​អ្នកសង្កេតការណ៍​របស់ អាមេរិក​ក៏​បង្ហាញ​ក្ដីសង្ឃឹម​ថា ទំ​នាក់ ទំនង​រវាង​អាមេរិក​នឹង​ឥណ្ឌា​រីកចម្រើន ឆ្ពោះ​ទៅ​មុខ​ដោយ​ផ្លាស់​ប្ដូរ​ពី​អតិថិជន មក​ជា​ដៃគូ​ស្រាវជ្រាវ និង​ផលិត​វិញ ម្ដង​។ ទាំងនោះ​ហើយ​ដែល​ធ្វើឱ្យ​ប្រទេស ទាំង​ពីរ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​ថែម​ទៀត គ្មានអ្វី មន្ទិលសង្ស័យ​ដល់​ទំនាក់ទំនង អាមេរិក​-​ឥណ្ឌា​ឡើយ ។​

​គម្រោង​សហ​ប្រតិ​បត្ដិកា​រលើ​វិស័យ ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ការពារជាតិ (Defence Trade and Techno-logies Initiative) បានធ្វើឱ្យ​ទំនាក់ ទំនង​ប្រទេស​ទាំង​ពីរ​រស់​រវើក ហើយ​និង បើកចំហ​កម្មវិធី​សព្វាវុធ​ទៀតផង ។ តាម​គម្រោង​ប្រទេស​ទាំង​ពីរ​នឹង​ផលិត កាំជ្រួច​មី​ស៊ី​ល​បំពាក់​លើ​ស្មា​ប្រឆាំង​រថ ក្រោះ ឧទ្ធម្ភាគចក្រ យន្ដហោះ​គ្មាន មនុស្ស​បើក និង​សម្ភារ​សព្វាវុធ​ការពារ ជាតិ​ទំនើបៗ​ជាច្រើន​ផ្សេង​ទៀត ។​
​អ្នកឯកទេស​វិភាគ​បានបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ម៉ូ​ឌី នឹង​ពិភាក្សា ទៅ​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ ទីក្រុង​វ៉ាស៊ីនតោន​ដែល​មាន​ផល ប្រយោជន៍​ជាង​នេះ ។ ចំណុច​ខាងលើ​មិន ពិបាក​នោះ​ឡើយ​សម្រាប់​រដ្ឋាភិបាល របស់​លោក​ម៉ូ​ឌី ដោយសារ​តែ​គណបក្ស របស់​លោក​មាន​សំឡេង​ភាគច្រើន​នៅ ក្នុង​រដ្ឋសភា លើសពីនេះ​ទៀត​លោក​បាន អនុវត្ដ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋ កិច្ច​តាម​បែប​សេរី ។​
​កាលពី​ខែ​សីហា កន្លងមក ក្រសួង ការពារ​ជាតិ​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង ទិញ​ឧទ្ធម្ភាគចក្រ​២២​គ្រឿង​ប្រភេទ Apache មានតម្លៃ​១,៤​ពាន់​លាន ដុល្លារ និង​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់ Chinook មានតម្លៃ​១​ពាន់​លាន​ដុល្លារ​។ ប៉ុន្ដែ​រហូត ដល់​ថ្ងៃ​ទី​២៤​ទឹកប្រាក់​សម្រាប់​ទិញ ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​គ្រឿង​ខាងលើ​មិន ទាន់​បានអនុម័ត​នៅឡើយ ។​

​នៅក្នុង​លទ្ធផល​នៃ​ជំនួប​ពិភាក្សា រវាង​ប្រធានាធិបតី​អូ​បា​ម៉ា នឹង​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ប្រទេស​ទាំង​ពីរ​បាន​សន្យា​សហការ​ឱ្យ កាន់តែ​ស្អិតល្មួត​ដោះស្រាយ​បញ្ហា​សេដ្ឋ កិច្ច និង​សន្ដិសុខ ក៏​ដូច​ជា​ការ​បម្រែ បម្រួល​អាកាសធាតុ​។ ចំណុច​ដែល​ចាប់ អារម្មណ៍​ជាងគេ​បំផុត​នោះ​គឺ​ក្នុង​សេចក្ដី ប្រកាស​រួម​នៅ​ក្រោយ​ជំនួប​ពិភាក្សា មេ ដឹកនាំ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ពី​ការ​ព្រួយ បារម្ភ​ពី​ស្ថានភាព​ប្រែប្រួល​នៅ​ដែន សមុទ្រ​ចិន​ភាគខាងត្បូង ហើយ​អំពាវ នាវ​ដល់​ភាគី​ពាក់ព័ន្ធ​បញ្ចៀស​ការប្រើ ប្រាស់​អាវុធ​ដាក់គ្នា ។​
​ជំនួប​ពិភាក្សា​រវាង​លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី នឹង​លោក​អូ​បា​ម៉ា ក្នុងពេលដែល អាមេរិក​កំពុងតែ​ខិតខំ​ស្វែងរក​កិច្ច​សហ ប្រតិ​បត្ដិកា​រ​ជាមួយ​ឥណ្ឌា​ឱ្យ​កាន់តែ​ស្អិត ល្មួត​ថែមទៀត​ដើម្បី​បំពេញ​យុទ្ធសាស្ដ្រ ឆ្ពោះ​មក​កាន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់ អាមេរិក ។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​សារ ព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​លោក អូ​បា​ម៉ា បានបញ្ជាក់​ថា “​ថ្ងៃនេះ​យើង បាន​ចំណាយ​ពេលវេលា​ពិភាក្សា​ពី​ស្ថាន ភាព​អន្ដរជាតិ និង​សន្ដិសុខ ក្នុងនោះ មាន​ទាំង​វិបត្ដិ​នៅ​មជ្ឈិម​បូព៌ា សង្គ្រាម ប្រយុទ្ធ​ប្រឆាំង​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ វិបត្ដិ​នៅ​ដែនសមុទ្រ​ចិន​ភាគខាងត្បូង ភាគ​ខាងកើត និង​បញ្ហា​សហ​ប្រតិ​ប​ត្ដិ ការ​ផ្សេងៗ​ទៀត​ជាច្រើន​រវាង​អាមេរិក នឹង​ឥណ្ឌា ព្រមទាំង​វិបត្ដិ​មនុស្សធម៌ ដែល​បង្កឡើង​ដោយ​វីរុស​អ៊ី​បូ​ឡា​នៅ អាហ្វ្រិក​ខាងលិច​” ។​
​ចំណែក​ភាគី​ឥណ្ឌា​វិញ លោក​ណា​រ៉េ​ន ដ្រា ម៉ូ​ឌី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អា​មេ រិក​ជាប្រទេស​ទីមួយ​នៅ​ក្នុង​កិច្ច​សហ ប្រតិ​បត្ដិកា​រ​ជាមួយ​ឥណ្ឌា​លើ​គ្រប់​វិស័យ​។ លោក​បញ្ជាក់ទៀតថា ឥណ្ឌា​បាន​ស្វាគមន៍ ដល់​បណ្ដា​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ អភិវឌ្ឍ​បច្ចេកវិទ្យា​សព្វាវុធ ការពារ ជាតិ​នៅ​លើ​ទឹកដី​ឥណ្ឌា ។ នៅពេលដែល កិច្ចសហប្រតិបត្ដិការ​យោធា​ត្រូវបាន ពង្រីក​នោះ គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង ប្រទេស​ទាំង​ពីរ​ក៏​មាន​ភាព​រីកចម្រើន ដូចគ្នា ។​
​ដំណើរ​ទស្សនកិច្ច​របស់លោក ម៉ូ​ឌី ទៅកាន់​អាមេរិក ជាការ​ទន្ទឹង​រង់ចាំ​យ៉ាង ខ្លាំង​ពី​ប្រមុខ​ដឹកនាំ​អាមេរិក ដោយ​ឥណ្ឌា ជា​ប្រទេស​មហាអំណាច​នៅក្នុង​តំបន់ ដែល​ជា​គោលដៅ​អាមេរិក​ត្រូវ​សហ ប្រតិ​បត្ដិកា​រ​ក្នុង​ការឡោមព័ទ្ធ​ឥទ្ធិ​ពល ការពង្រីក​អំណាច​របស់​ប្រទេស​ចិន ។​
​ជំនួប​ពិភាក្សា​រវាង​អាមេរិក នឹង ឥណ្ឌា​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាង ខ្លាំង​ពី​ប្រទេស​ចិន ដោយសារ​តែ​ឥណ្ឌា និង​ចិន​កំពុង​មាន​ជម្លោះ​នៅតាម បណ្ដោយ​ព្រំដែន ។ កាលពី​សបា្ដហ៍​កន្លង មក កម្លាំង​ទាហាន​ចិន និង​ឥណ្ឌា​ក៏បាន ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​ដែល​ទាហាន ឥណ្ឌា​ចាត់ទុកថា ជា​ការ​ចូល​ឈ្លានពាន ខុសច្បាប់ ។ ក្រោយមក​ចិន​ក៏បាន សម្រេច​ដក​ទាហាន​ចេញពី​ទីនោះ​ដើម្បី បញ្ចប់​វិវាទ ។​
​លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី ជា​មេដឹកនាំ ជាតិនិយម លោក​បាន​អនុវត្ដ​គោល នយោបាយ​តឹងតែង​ជាមួយ​ប្រទេស​ជិត ខាង ពិសេស​គឺ​មិន​បន្ធូរបន្ថយ​ក្នុង​តំបន់ ដែល​មាន​វិវាទ ទុក​ឱ្យ​ឈ្លានពាន​តាមតែ ចិត្ដ​នោះ​ឡើយ​៕​

មតិយោបល់