ព័ត៌មានជាតិ

ឆេះកាប៊ីនភ្លើងធ្លាក់កម្ទេចលើកាងរថយន្តខូចខាតអស់៤ នៅសង្កាត់ផ្សារដើមគ

ភ្នំពេញ: មានករណីឆ្លងចន្តអគ្គិសនីឆេះកាប៊ីនភ្លើងធ្លាក់កម្ទេចលើកាងរថយន្ត បណ្តាលឲ្យឆេះខូចខាតអស់ចំនួន ៤កាង កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ព្រះនេរុកចំណុចមុខហាងលក់គ្រឿងបន្លះរថយន្តមួយកន្លែងក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះកម្ទេចភ្លើងបានធ្លាក់លើកាងរថយន្តដែលគេតាំងលក់ឆេះអស់ចំនួន៤កាង។

ករណីនេះសមត្ថកិច្ចប្រើប្រាស់រថយន្តបាញ់ពន្លត់អស់មួយរថយន្តទើបរលត់ក្រោយពីកើតហេតុភ្លាមៗ នៅថ្ងៃខែឆ្នាំដដែល៕

មតិយោបល់