ព័ត៌មានជាតិ

កូន​ក្តាន់​ចម្លែក​មាន​រូបរាង​ដូច​កណ្តុរ​ទម្ងន់​ត្រឹម​តែ ១០០ ក្រាម​តែប៉ុណ្ណោះ​

​ថ្មីៗ​នេះ​បុគ្គលិក​នៃ​សួនសត្វ Bioparc Fuengirla ក្នុង​ទីក្រុង Fuengirola ប្រទេស​អេ​ស្ប៉ាញ​បាន​ស្វាគមន៍​ការ​ចាប់កំណើត​ថ្មីរ​របស់​កូន​ក្តាន់​ចម្លែក​មួយ​ក្បាល​ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​សត្វ​កណ្តុរ​។​
2014-04-29_085123
​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ដោយសារ​តែ​ទំហំ​នៃ​ប្រភេទ​កូន​ក្តាន់​នេះ​មាន​ទំហំ​ប្រហែលជា ១០០ ក្រោម គឺ​ខុស​ពី​សត្វ​ក្តាន់​ទូទៅ​ច្រើនណាស់​។ មាន​មនុស្ស​មួយចំនួន​និយាយ​ថា​សត្វ​មួយ​ក្បាល​នេះ​ត្បិតតែ​មាន​រូបរាង​តូច​ខុស​ពី​សត្វ​ដទៃ​ទៀត​ពិតមែន ប៉ុន្តែ​វា​ឆ្លាត​ណាស់​។ ម្យ៉ាងវិញទៀត​បុគ្គលិក​ប្រចាំ​នៅ​សួនសត្វ Bioparc Fuengirola និយាយ​ថា​សត្វ​ក្តាន់​ប្រភេទ​នេះ​មានតែ ៤៣ ក្បាល​ប៉ុណ្ណោះ​ដែល​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នេះ​។ ដូច្នេះ​នាពេល​អនាគត​សត្វ​ប្រភេទ​នេះ​អាច​និង​ត្រូវ​គំរាមកំហែង​ដោយសារ​ការកាប់បំផ្លាញ់​ព្រៃឈើ និង​ការសម្លាប់​ដោយ​ព្រានប្រមាញ់ ជាពិសេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕​

មតិយោបល់