ព័ត៌មានជាតិ

Juventus បន្តឈ្នះដោយលុត Sassuolo ៣ – ១ (Video Inside)

អ៊ីតាលី៖សេះបង្កង់ Juventus កាន់តែ​បន្ថែម​ពិន្ទុគម្លាតចម្ងាយ ឆ្ងាយពីក្រុម​​ Roma ក្នុងក្របខណ្ឌ Serie A ក្រោយលុត ក្លិប Sassuolo កាលពីរាត្រីថ្ងៃចន្ទ ក្នុងលទ្ធផល ៣ – ១ ។​
juventus-parma-juventus-argentinian-foward-carlos-tevez-celebrates_3108598
នៅនាទី ទី ៩ ក្លិប Sassuolo ដែលជាម្ចាស់ផ្ទះ បានគំរាមកំហែង ដល់ Juventus ដោយរកគ្រាប់បាល់បានដោយកីឡាករ Zaza ក៏ប៉ុន្តែ​ក្រោម​យុទ្ធសាស្ត្រលេងរបស់ ក្លិបកំពូល​តារាង Juventus កីឡាករ Tevez អាច​រកគ្រាប់បាល់បាន​ស្មើវិញ នៅនាទី ៣៥ ។ នៅនាទី ៥៨ កីឡាករ Marchisio បានបន្ថែមមួយគ្រាប់ទៀត ជួយ​ឲ្យសេះបង្កង់នាំមុខវិញ ខណៈនាទី ៧៦ កីឡាករ Llorente បានស៊ុតបំប៉ោងសំណាញ់ និងរក្សា​ស្ថេរភាពឈ្នះ តែម្តង​រហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ជែរបញ្ចប់ការប្រកួត​។​

គួរបញ្ជាក់ផងដែរថា Roma ពិបាកនឹង​តាមណាស់ ខណៈដែលខ្លួនមានពិន្ទុ ៨៥ និង Juventus មានពិន្ទុ ៩៣ ក្នុងចំណោម ៣៥ ប្រកួតដូចគ្នា ហើយរដូវកាលនេះជាក់ណាស់ Juventus នឹងបន្តលើកពាន​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់