អនុក្រឹត្យ ចុះថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៤ ឲ្យដឹងថា អភិបាលរងខេត្តពោធិ៍ចាស់ចាស់ចំនួន២រូប ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដោយត្រូវដាក់ជំនួសដោយលោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក ខូយ រីដា ប្អូនប្រុសអភិបាលខេត្តបច្ចុប្បន្ន លោក ខូយ សុខា ដោយពិធីតែងតាំងអភិបាលរងខេត្តថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនៅសាលាខេត្តពោធិ៍សាត់។
អភិបាលរង២នាក់ ដែលត្រូវដកចេញឲ្យទៅបម្រើការងារនៅក្រសួងមហាផ្ទៃនោះ រួមមាន លោក សួន រិនឌី និងលោក កែម សុខធឿន។
លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា អភិបាលរងខេត្តមួយចំនួន ត្រូវដល់ពេលចូលនិវត្តន៍ ហើយសម្រេចជ្រើសយកលោក ខូយ រីដា (ប្អូនប្រុសរបស់លោក) ជាការបោះឆ្នោតដោយសម្ងាត់ដោយក្រុមប្រឹក្សាគណៈអភិបាលខេត្ត ហើយលោកក៏នឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ។
លោក ខូយ រីដា ធ្លាប់ជាអតីតនាយករង និងនាយកអនុវិទ្យាល័យខេត្តពោធិ៍សាត់ ព្រមទាំង នៅមុននឹងលោកទទួលតំណែងជាអភិបាលរងខេត្ត លោកជានាយករដ្ឋបាលខេត្តពោធិ៍សាត់៕
មតិយោបល់