ព័ត៌មានជាតិ

២ករណីក្នុងថ្ងៃតែមួយ កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះពាក់ព័ន្ធនឹងករណីកាច់សោកម៉ូតូ២នាក់ និងប្រើប្រាស់សារធាតុញៀន២នាក់ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះមួយកន្លែង តាមបណ្ដោយផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីទី១៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖ ទី១-ឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិសំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន២គ្រឿង ,១ម៉ាក icon ពណ៌ ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ 1Y-2483 ដែលជាម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាព និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ត្រូវជនសង្ស័យដោះផ្លាកលេខចេញ។ ជនសង្ស័យទី២-ឈ្មោះ ហេង តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៥ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតដែកសំប៉ែតចុងស្រួច១ដើម ដង្កាប់ដងជ័រ ពណ៌ក្រមហ១​ និងទុលឡាវីស១ដើម។

ចំណែកករណីទី២៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរកឃើញឃាត់បានជនសង្ស័យទាំង៤នាក់នេះ រួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការដកហូតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងម៉ូតូ ២គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់