ព័ត៌មានជាតិ

ហេតុអ្វីបានជាកុមារដែលបានទទួលថ្នាំបង្ការ នៅតែមានរោគកញ្ជ្រិល?

ឆ្លើយតបទៅ​នឹងបញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត Tran Nhu Doung អនុប្រធាន​នៃវិទ្យាស្ថាន​អនាម័យ និង​រោគ​រាតត្បាត​មាន​ប្រសាសន៍​ថា ថ្នាំ​បង្ការ​ផ្សេង​ៗ​ដែល​ចាក់​ការ​បង្ការ​រោគ​​កញ្ជ្រិល​នោះ​មិន​អាច​ការ​ពារ​បាន​ ១០០ ភាគ​រយ​​ទេ។ បើ​ទោះ​ជា​កុមារ​ទទួល​បាន​ការចាក់​ថ្នាំ​បង្ការ​ពេញ​លេញ​ក៏​មិន​អាច​ការ​ពារ​ភាពស៊ាំ​ដដែល គឺនៅតែ​អាច​ត្រូវ​បាន​ឆ្លង​មេរោគ។
កុមារ​ដែល​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ ១ ដង​នៅ​អាយុ ៩ ខែ​ អាច​ការ​ពារ​បាន​ ៨៥ ភាគ​រយ និង​ក្រោយ​ពី​ការ​​ចាក់​វ៉ាក់​សាំង​លើក​ទី ២ អាច​ការ​ពារ​កុមារ​ដល់​ទៅ ៩០ ទៅ ៩៥ ភាគ​រយ។ ដូច្នេះ​បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់​សាំង​បាន​ពេញ​លេញក៏​មិន​អាច​បង្កើត​​ប្រព័ន្ធ​ភាព​ស៊ាំ​កុមារ​ឲ្យ​ទប់​ទល់​ទៅ​នឹង​ការ​ឆ្លង​មេរោគ​បាន​ដែរ។

លោក​វេជ្ជបណ្ឌិត​បាន​បង្ហាញ​ពី​របៀប​ការ​ពារ​ការ​ឆ្លង​មេរោគ​កញ្ជ្រិល គឺ​ធ្វើតាម​កាល​វិភាគ​នៃការ​ចាក់​ថ្នាំ​បង្ការសំខាន់​បំផុត។ ក្រោម​ការ​ដឹង​នាំ​របស់​អ្គការ​សុខភាព TG nig ក្រសួង​សុខា​ភិបាល​ដែល​បាន​ធ្វើ​កាល​វិភាគ​ពីរ​កម្រិត គឺ​ចាក់​លើ​ទី​មួយ​នៅ​អាយុ ៩ ខែ និងចាក់​លើ​ទីពីរនៅ​អាយុ ១៨ ខែ។ លើស​ពីនេះទៅ​ទៀត​ត្រូវ​អនុវត្ត​តាម​វិធាន​ការ​ដូច​ខាង​ក្រោម៖

អ្នក​មិនត្រូវ​នាំ​កូន​តូច​ទៅ​កន្លែង​ដែល​មាន​មនុស្ស​កើត​ចំងឺ​កញ្ជ្រិល​នោះទេ ជា​ពិសេស​ទី​ប្រជុំរបស់​អ្នក​ជំងឺ​គឺ​មន្ទីពេទ្យ​ដែល​ធ្វើ​ឲ្យ​មាន​ហា​និភ័យ​កាន់តែ​ខ្លាំង។
អ្នក​ម្តាយ គ្រប់​រូប​មិន​គួរ​ប៉ះពាល់​អ្ន​ក​ជំងឺ​កញ្ជ្រិល​នោះទេ ប្រសិន​បើ​សង្ស័យ​ថា​ម្នាក់​នោះ​មាន​រោគ​សញ្ញា។ ប្រសិន​បើ​ប៉ះពាល់​អ្នក​ត្រូវ​ងូត​ទឹក​ ផ្លាស់​ប្តូរ​សំលៀក​បំពាក់​ឲ្យ​បាន​ស្អាត​មុន​នឹង​ប៉ះពាល់​កូន​របស់​ខ្លួន។ ជា​ពិសេស​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​នឹង​សាប៊ូ ហើយ​ចំណែច​ឯ​អាហារ​រូបត្ថម​ត្រូវ​តែ​ល្អ​បំផុត​សម្រាប់​កុមារ៕
13987540581

មតិយោបល់