ព័ត៌មានជាតិ

ប្រាក់ចំណេញ Nokia នៅ​ត្រីមាស​ដំបូង​កើនឡើង ១០% ខណៈ​ព័ត៌មាន​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី​ជា​ការពិត​

​ក្រុមហ៊ុន​ហ្វាំង​ឡង់ Nokia បាន​បង្ហាញ​ពី​សេចក្ដីរំភើប​ជាមួយនឹង របាយការណ៍​ប្រាក់​ចំណេញ​សម្រាប់​ត្រីមាស​ដំបូង ឆ្នាំ ២០១៤​។​

​នៅក្នុង​របាយការណ៍​បានបង្ហាញ​ថា ប្រាក់ចំណេញ​ប្រតិបត្តិការ​នៅក្នុង​ត្រីមាស​ទី​១ បាន​កើនឡើង ១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​មាន​ចំនួន ២១៦​លាន​អឺរ៉ូ ប្រហែល​នឹង ២៩៩​លាន​ដុល្លារ​អាមេរិក​។ ប្រាក់ចំណេញ​នេះ​គឺ​ទទួលបាន​ភាគច្រើន​ពី​ក្រុមហ៊ុន NSN ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​។​

​ក្រុម​អ្នកវិភាគ​ជា​ច្រើន​បាន​រំពឹងថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Nokia មាន​ត្រឹមតែ ១៤៣​លាន​អឺរ៉ូ​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុពិត​គឺ​លើស​ពី​ការរំពឹង​ទុក​។​
​ស្រប​ពេល​ប្រកាស​នូវ​ភាព​ជោគជ័យ​សម្រាប់​ត្រីមាស​ដំបូង​នេះ ក្រុមហ៊ុន Nokia ក៏​បាន​បញ្ជាក់​ឲ្យដឹង​ពី​ដំណឹង​ល្អ​មួយ​ផង​ដែរ គឺថា លោក Rajeev Suri នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NSN ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លូន នឹង​ត្រូវ​តែងតាំង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់ Nokia៕​

A photo illustration of a man silhouetted against a Nokia logo

មតិយោបល់