ក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយដែលលោកតា Ludvik Dolezal រស់នៅក្នុងទីក្រុង Novy Bydzov សាធារណរដ្ឋ ឆែក បានចាប់ផ្តើមរស់នៅ ជាមួយនឹងជីវិតគ្មានផ្ទះសំបែង និងក្លាយទៅជាមនុស្សដ៏កខ្វក់បំផុតនៅក្នុងទ្វីបអឺរ៉ុប។
តាមប្រភពព័ត៌មានបរទេសនានាឲ្យដឹងថា មូលហេតុដែលគាត់ចង់រស់នៅជីវភាពបែបនេះ ដោយសារតែទម្លាប់នៃការដេកនៅលើផេះក្តៅៗជំនួសគ្រែរបស់គាត់។ គាត់អាចដុតអ្វីៗទាំងអស់ដូចជា ទ្រនាប់ខ្នើយ, អាវធំ, ស្បែកជើង, សំបកកង់ចាស់ៗ… ដើម្បីទទួលបានផះក្តៅមុនពេលចូលគេង។ ជាងនេះទៅទៀតជារៀងរាល់យប់លោកតា Dolezal តែងតែយកផេះក្តៅមករោយលើអាវរបស់គាត់មុនពេលពាក់ដើម្បីរក្សាកំដៅរាងកាយ។ នៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់លោកតាចម្លែកនេះដណ្តប់តែភួយរោមសត្វដែលគ្រប់ដណ្តប់ទៅដោយផេះដ៏ខ្មៅងងឹតតែមួយប៉ុណ្ណោះ។ តាមរបាយការណ៍បង្ហាញថាលោកតា Dolezal មានជំងឺផ្លូវចិត្តដែលបណ្តោលឲ្យគាត់ចង់បញ្ចប់ជីវិតរបស់ខ្លួនជាមួយនឹងការរស់នៅក្នុងជីវភាពបែបនេះ។ ហើយជារៀងរាល់ខែ គាត់បានទទួលជំនួយឧបត្ថមពីរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់របបអាហារប្រចាំថ្ងៃ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់